ក្រិកនឹងទទួលបានប្រាក់ចំនួន១៣ពាន់លាន EURO ដើមដំបូងក្នុងកញ្ចប់ជួយសង្គ្រោះ
20/08/2015 10:43
(VOV)_យន្តការរក្សាស្ថិរភាពអឺរ៉ុប ( ESM) បានអនុម័តលើកញ្ចប់ជួយសង្គ្រោះអន្តរជាតិលើកទី៣ នាថ្ងៃទី១៩សីហា សំរាប់ក្រិក មានតំលៃ៨៦ពាន់លាន Euro
ក្រិកនឹងទទួលបានប្រាក់ចំនួន១៣ពាន់លាន EURO ដើមដំបូងក្នុងកញ្ចប់ជួយសង្គ្រោះ (VOV)_យន្តការរក្សាស្ថិរភាពអឺរ៉ុប ( ESM) បានអនុម័តលើកញ្ចប់ជួយសង្គ្រោះ អន្តរជាតិលើកទី៣ នាថ្ងៃទី១៩សីហា សំរាប់ក្រិក មានតំលៃ៨៦ពាន់លាន Euro តាម នោះ បើកចេញអោយការរំដោះថវិការជាលើកដំបូងមានតំលៃ ១៣ពាន់លាន Euro សំរាប់ Athens ដើម្បីប្រទេសនេះអាចទូទាត់ប្រាក់បំណុលចំនួន ៣,២ពាន់លាន Euro សំរាប់ធនាគារកណ្ដាលអឺរ៉ុប ( ECB) មុនកាលកំណត់១ថ្ងៃ។ ដោយមានតួនាទីជា សមាជិក១ក្នុងចំណោមម្ចាស់បំណុលចំនួន៤របស់ក្រិក ESM បានអះអាងថា៖ ក្រោយសន្និសីទ Online នៃគណៈនាយកនេះ គេបានសម្រេចលើកម្មវិធីជួយ សង្គ្រោះសំរាប់ក្រិក។ ទន្ទឹមនឹងនោះ គណៈនាយក ESM ក៏បានអនុម័តលើច្បាប់អនុស្សរណះ១ ស្ដីពីវិធានការនានាដែលរដ្ឋាភិបាលក្រិកត្រូវអនុវត្តដែរ៕
Related
More




