VOV WorldVOV World
ក្រិកបញ្ចប់អាណាត្តិប្រធានប្តូរវែន EU
01/07/2014 07:26
Vovworld-នាយប់ថ្ងៃទី៣០មិថុនា ក្រិកបានបញ្ចប់រយៈពេល៦ខែកាន់​ដំណែង​ប្រធានប្តូរវែនសហភាពអឺរ៉ុប (EU) ដោយពិធីមួយនៅវិមានសន្និសីទ Zappeion នៅ​រដ្ឋធានី Athens ដោយមានការចូលរួមរបស់ដំណាងមកពីប្រទេស​សមាជិកក្នុងប្លុក។
ក្រិកបញ្ចប់អាណាត្តិប្រធានប្តូរវែន EU
នាយករដ្ឋមន្ត្រីក្រិក Antonis Samaras (vietnamplus.vn)         Vovworld-នាយប់ថ្ងៃទី៣០មិថុនា ក្រិកបានបញ្ចប់រយៈពេល៦ខែកាន់​ដំណែង​ប្រធានប្តូរវែនសហភាពអឺរ៉ុប (EU) ដោយពិធីមួយនៅវិមានសន្និសីទ Zappeion នៅ​ រដ្ឋធានី Athens ដោយមានការចូលរួមរបស់ដំណាងមកពីប្រទេស​សមាជិកក្នុងប្លុក។         ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីក្រិក Antonis Samaras បានរំលឹករាល់​សមិទ្ធិ គួរឲ្យចាប់អារម្មណ៍ដែលប្រទេសនេះទទួលបានដោយផ្អែកលើអាទិភាពដែលបាន ដាក់ចេញលើឋានៈជាប្រធាន EU ទន្ទឹមនឹងនោះសន្យាគាំទ្រអ៊ីតាលី​ទទួល​ដំណែង​ឋានៈនេះនាថ្ងៃទី១កក្កដា។ ក្នុងអំឡុង៦ខែកន្លងមក ក្រិកបាន​អនុវត្ត​ការផ្ដើម​គំនិត សំខាន់ចំនួន៦៧ទាក់ទិនដល់កត្តិយុតនិងទទួលបានការ​ស្រុះ​ចិត្តគំនិតអំពីការ​ផ្ដើមគំនិតចំនួន១៥ទៀត ជួយឲ្យ EU សន្សំសំចៃចំណាយ​ថវិការជាង៦០%។         ពិធីបានបញ្ចប់ដោយកម្មវិធីវប្បធម៍ជាមួយរបាំបទចម្រៀងពោពេញទៅ​ដោយ​អត្តសញ្ញាណវប្បធម៍ក្រិកនិងបទភ្លេង aria ពោពេញទៅដោយ​អត្តសញ្ញាណ​អ៊ីតាលី​ដូចជាស្ពានតភ្ជាប់អាណាត្តិប្រធានប្តូរវែន EU ចំនួន២៕