VOV WorldVOV World
ក្រសួងហិរញ្ញវត្ថុស្នើឱ្យកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈមកត្រឹម ០%
09/03/2026 09:49
(VOVWORLD) - ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។
ក្រសួងហិរញ្ញវត្ថុស្នើឱ្យកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈមកត្រឹម ០%
(រូបថតឧទាហរណ៍៖ nhandan.vn) នៅចំពោះមុខហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអនុគ្រោះ (MFN) មកត្រឹម ០% សម្រាប់ផលិតផលប្រេងឥន្ធនៈ និងវត្ថុធាតុដើមជាច្រើនសម្រាប់ផលិតប្រេងឥន្ធនៈ។ ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។ ពន្ធនាំចូល MFN ក៏ត្រូវបានស្នើឱ្យកាត់បន្ថយពី ៧% មកត្រឹម ០% សម្រាប់ ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈយន្តហោះ និង Kerosine ផងដែរ។ តាមការគ្រោងទុក សារាចរណ៍នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រសិនបើត្រូវការពន្យារពេលអនុវត្តន៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងដាក់សំណើទៅក្រសួងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងដាក់ជូនជូនរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេច៕
TAG
VOV/VOVworld/វៀតណាម/កាត់បន្ថយ/ពន្ធ/ប្រេងឥន្ធនៈ/០%