ក្រសួងហិរញ្ញវត្ថុត្រូវប្តេជ្ញាប្រមូលថវិការរដ្ឋតាំងពីដើមឆ្នាំ
07/01/2017 08:37
(VOVworld)-នារសៀលថ្ងៃទី៦ធ្នូ អញ្ជើញផ្តល់អនុសាសន៍សម្រាប់ការងារឆ្នាំ២០១៧ របស់ក្រសួងហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងសន្និសីទ (រូបថតៈ Thống Nhất/TTXVN) (VOVworld)-នារសៀលថ្ងៃទី៦ធ្នូ អញ្ជើញផ្តល់អនុសាសន៍សម្រាប់ការងារឆ្នាំ២០១៧ របស់ក្រសួងហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការប្រមូលថវិការមជ្ឈឹមឆ្នាំ២០១៦ដែលទទួលបានហួសការកំណត់៧,៨%នោះ គឺ បានសម្តែងការប្តេជ្ញាខ្ពស់របស់ផ្នែកហិរញ្ញវត្ថុ។ស្តីពីភារកិច្ចសម្រាប់ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “ក្នុងឆ្នាំ២០១៧នេះ ក្រសួងហិរញ្ញវត្ថុត្រូវអនុវត្តល្អនូវឧបករណ៍គោលនយោបាយ សារពើព័ន្ធដើម្បីរក្សារឹងមាំស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យល្អបំណុល សាធារណ ធានាលទ្ធភាពសងបំណុល ព្រមទាំងរួមចំណែកទទួលបានគោលដៅកំណើនដែល បានដាក់ចេញ។នេះក៏ជាភារកិច្ចដែលនាយករដ្ឋមន្ត្រីប្រគល់ឲ្យក្រសួង ហិរញ្ញវត្ថុផង ដែរ”។ ដើម្បីអនុវត្តល្អភារកិច្ចពោលខាងលើ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យផ្នែក ហិរញ្ញវត្ថុត្រូវជ្រួតជ្រាបនូវសេចក្តីសម្រេចរបស់មជ្ឈឹម របស់រដ្ឋសភា និងរដ្ឋាភិបាល ស្តីពីគោលនយោបាយដំណោះស្រាយសម្រាប់តុល្យភាពថវិការរដ្ឋ គ្រប់គ្រងបំណុល សាធារណៈ ដើម្បីធានាថាផ្នែកហិរញ្ញវត្ថុជាតិរឹងមាំ។ ក្រសួងហិរញ្ញវត្ថុក៏បានប្តេជ្ញា បញ្ជាណែនាំការប្រមូលថវិការរដ្ឋតាំងពីដើមឆ្នាំផងដែរ៕
Related





