VOV WorldVOV World
ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារនុយក្លេអ៊ែរជាមួយក្រុម P5+1
06/09/2013 08:39
(VOVworld) – នាថ្ងៃទី ៥ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាស ថា៖ ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារ នុយក្លេអ៊ែរជាមួយមហា អំណាចនានា។
ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារនុយក្លេអ៊ែរជាមួយក្រុម P5+1
ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារ នុយក្លេអ៊ែរជាមួយមហាអំណាចនានា។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៥ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាស ថា៖ ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារ នុយក្លេអ៊ែរជាមួយមហា អំណាចនានា។ សេចក្តីប្រកាសពោលខាងលើមានន័យ ថា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ឬ មន្ត្រីទទួលបន្ទុក បញ្ហានេះក្នុងក្រសួងការបរទេសអ៊ីរ៉ង់ នឹងបញ្ជាណែនាំបណ្ដាការចរចារជាមួយ ក្រុម P5+1 នាពេលខាងមុខ។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត អ្នកការទូត ប្រទេសលោកខាងលិចនានាបានឲ្យដឹងថា៖ បណ្ដាមហា អំណាចនឹងមិនដាក់សម្ពៀត ចំពោះអ៊ីរ៉ង់នៅកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ IAEA ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ៩ ដល់ទី ១៣ កញ្ញា ខាងមុខ សំដៅ បង្កើតឱកាស សំរាប់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Rouhani អាចបន្ធូស្រាលភាពតឹន តឹង ជុំរិញកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសនេះ៕