VOV WorldVOV World
ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ
17/02/2017 11:48
(VOVworld) - នាថ្ងៃទី១៧ កុម្ភៈ នៅរាជធានីភ្នំពេញ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានរៀបចំជំនួបចរចារហើយចុះហត្ថលេខាលើអនុស្ស រណៈយោគយល់នៃកិច្ចប្រជុំអនុវត្តន៍ផែនការសហ ប្រតិបតិ្តការឆ្នាំ២០១៧រវាង ក្រសួងទាំងពីរ។
ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃកិច្ចប្រជុំរវាងក្រសួងទាំងពីរ (រូបថត៖nhandan.com.vn) (VOVworld) - នាថ្ងៃទី១៧ កុម្ភៈ នៅរាជធានីភ្នំពេញ ក្រសួងនគរបាលវៀត ណាម និងក្រសួងមហាផ្ទៃកម្ពុជា បានរៀបចំជំនួបចរចារហើយចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់នៃកិច្ចប្រជុំអនុវត្តន៍ផែនការសហប្រតិបតិ្តការឆ្នាំ២០១៧ រវាងក្រសួងទាំងពីរ។គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំ ដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាល។រីឯ ភាគី កម្ពុជាដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ឯម សំអាន។នៅទី នេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហានានា ដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាពលើខ្លឹមសារជាក់ស្ដែង សំដៅ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងឆ្នាំ២០១៧ សំដៅធានាសន្តិសុខនៃប្រទេសនិមួយៗ ជាពិសេសគឺការ ធានា សន្តិសុខ សុវត្ថិភាពនិងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក ទី៥០ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា៕