VOV WorldVOV World
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមអនុវត្តកម្មវិធីស្ថិរភាពតម្លៃ
05/11/2013 06:46
(VOVworld)-នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៤វិច្ឆិកា ក្រសួងឧស្សាហ- ពាណិជ្ជកម្មវៀតណាមឲ្យដឹងថា​នា ខែតុលាកន្លងទៅ សន្ទស្សន៌តម្លៃប្រើប្រាស់ (CPI)កើន ០,៤៩% ប្រៀបនឹងឆ្នាំទៅមិញគឺកើន៥,១៤%។
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមអនុវត្តកម្មវិធីស្ថិរភាពតម្លៃ
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមអនុវត្តកម្មវិធីស្ថិរភាពតម្លៃជាច្រើន (VOVworld)-នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៤វិច្ឆិកា ក្រសួងឧស្សាហ- ពាណិជ្ជ កម្មវៀតណាមឲ្យដឹងថា​នាខែតុលាកន្លងទៅ សន្ទស្សន៌តម្លៃប្រើប្រាស់ (CPI)កើន ០,៤៩% ប្រៀបនឹងឆ្នាំទៅមិញគឺកើន៥,១៤%។ ជាមួយស្ថានភាពនេះ វៀតណាម អាចសម្រេចបានគោលដៅរាំងស្កាត់អតិផរណាក្រោម៧%។លោក Vo Van Quyen ប្រធាននាយកដ្ឋានទីផ្សារក្នុងប្រទេស-ក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាមឲ្យ ដឹងថា ៖“រួមជាមួយការរៀបចំផលិតកម្ម ការស្ថិរភាពតម្លៃលើទីផ្សារកំពុងបាន​ដំ ណើរការ។ ក្រសួងឧស្សាហពាណិជ្ជកម្មនឹងមានលិខិតបញ្ជាណែនាំ តំបន់នានា លាតត្រដាងអនុវត្តន៌រាយការណ៌អំពីស្ថានភាពបុណ្យ Tet នាពេល ខាងមុខ”។         ក៏ក្នុងសន្និសីទកាសែតនេះដែរ តំណាងក្រសួងឧស្សាហពាណិជ្ជកម្មវៀត​ណាមបានផ្តល់ចម្លើយជាច្រើនដែលទាក់ទិនដល់បញ្ហាក្តៅគគុកសព្វថ្ងៃដូចជា កែប្រែតម្លៃប្រេងសាំង និងការដំឡើងសេវ៉ាកម្មអ៊ីនធើណែត 3Gជាដើម៕