ក្រុម Robocon ជប៉ុនដណ្ដើមជើងឯកក្នុងការប្រឡង Robot អាស៊ី-ប៉ាស៊ីហ្វីក
19/08/2013 08:46
ក្រុម Robocon ជប៉ុនដណ្ដើមរង្វាន់ជើងឯក ក្រុមវៀតណាមទី១ដណ្ដើមបានរង្វាន់ថ្នាក់ទី២

ABU Robocon ២០១៣(TTXVN) (VOV)_ការប្រឡងច្នៃប្រឌិតថ្មី Robot តំបន់អាស៊ី-ប៉ាស៊ីហ្វីក លើកទី១២( ABU Robocon ២០១៣) បានទាក់ទាញក្រុមជំរើសចំនួន១៩ មកពីប្រទេសនិងតំបន់ដែនដីចំនូន១៨ ចូលរួម។ លទ្ធផលនៃការប្រឡងលើកនេះគឺ÷ក្រុម Robocon ជប៉ុនដណ្ដើមរង្វាន់ជើង ឯក ក្រុមវៀតណាមទី១ដណ្ដើមបានរង្វាន់ថ្នាក់ទី២។ ថ្លែងមតិនៅពិធីបញ្ចប់ នាថ្ងៃទី ១៨សីហា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷ការដែលនិស្សិតស្រាវជ្រាវ ច្នៃប្រឌិត Robot ជាសកម្មភាពធ្វើ ពិសោធន៍ និងជាការប្រឡងប្រណាំងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកទឹកចិត្ត និស្សិតស្រាវជ្រាវ ច្នៃប្រឌិតវិទ្យាសាស្ត្រ។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលយក ចិត្តទុកដាក់ ផ្តល់អាទិភាពសំរាប់ការអភិវដឌ្ឈន៍វិទ្យាសាស្ត្រ បណ្ដុះបណ្ដាល វិទ្យា សាស្ត្រ បច្ចេកវិទ្យា៕
Related





