VOV WorldVOV World
ក្រុមគណៈកម្មាធិការកិច្ចការបរទេសមច្ឈឹមក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចការងានៅអាហ្សង់ទីន
01/08/2013 09:36
គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមច្ឈឹមបក្ស កម្មុយនិស្តវៀតណាម មានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅ អាហ្សង់ទីន
ក្រុមគណៈកម្មាធិការកិច្ចការបរទេសមច្ឈឹមក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចការងានៅអាហ្សង់ទីន
គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមច្ឈឹមបក្ស កម្មុយនិស្តវៀតណាមនៅអាហ្សង់ទីន(TTXVN) (VOVworld)-គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមច្ឈឹមបក្ស កម្មុយនិស្ត វៀតណាម ដឹកនាំដោយលោក Vuong Thua Phong អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិ ការ​បានមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅ អាហ្សង់ទីនក្នុងថ្ងៃ២៩ និង ៣០កក្កដាឆ្នាំ២០១៣។ ក្នុងរយៈពេលបំពេញទស្សន កិច្ចលើកនេះ គណៈប្រតិភូបាន ជំនួបធ្វើការជាមួយអគ្គលេខាធិការគណបក្សកុម្មុយនិស្ត អាហ្សង់ទីន (PCA)Patricio Echegaray។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ ស្តីអំពី រាល់វិធានការសំដៅជំរុញទំនាក់ទំនង កិច្ច សហប្រតិបត្តិការទ្វេភាគីនាពេលខាង មុខ និងបណ្តាបញ្ហាតំបន់និងអន្តរជាតិដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា​។ អគ្គលេខាធិការ Echegaray លើកច្បាស់ថា វៀត ណាមមានការទាក់ទាញ និងការលើកទឹកចិត្តជាពិសេសចំពោះជនកុម្មុយនីស្តអាហ្សង់ ទីន។ រីឯខ្លួនវិញ លោក Vuong Thua Phong បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាម មានគោលបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាគណៈ បក្សនយោបាយអាហ្សង់ទីន រួមចំណែកចំរុញកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ។ នា ថ្ងៃទី៣១ កក្កដា គណៈប្រតិភូវៀតណាមបានចាកចេញពី អាហ្សង់ទីន ទៅBrazil ដើម្បី ចូលរួមវេទិការ Sao Paulo លើកទី១៩៕