VOV WorldVOV World
ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរអន្តរជាតិធម្មតាដំបូង ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩
02/01/2022 09:43
(VOVWORLD) - ជើងហោះហើរនេះគឺជាផ្នែកមួយនៃផែនការ ស្ដារជើងហោះហើរអន្តរជាតិធម្មតាជាមួយនឹងកត្តាសុវត្ថិភាពខ្ពស់ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត។
ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរអន្តរជាតិធម្មតាដំបូង ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩
  ក្រុមហ៊ុន Vietnam Airlines បើកជើងហោះហើរអន្តរជាតិធម្មតាដំបូង ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA) ជើងហោះហើរអន្តរជាតិដំបូង របស់ក្រុមហ៊ុន Vietnam Airlines ចាប់តាំងពីពេលផ្ទុះ ជំងឺរាតត្បាតកូវីដ ១៩ ជាមួយនឹងជើងហោះហើរពីទីក្រុងភ្នំពេញ (កម្ពុជា) ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ដោយដឹកអ្នកដំណើរចំនួន ១២១ នាក់ ។ តំណាងក្រុមហ៊ុន Vietnam Airlines បានចែករំលែកថា ជើងហោះហើរនេះបានគូសសញ្ញាសម្គាល់ដំណាក់កាលបើកជើងហោះហើរអន្តរជាតិធម្មតា ដោយស្ដារឡើងវិញនូវស្ពានតភ្ជាប់អាកាសចរណ៍វៀតណាមជាមួយពិភពលោក និងបើកយថាទស្សន៍ស្ដារឡើងវិញវិស័យអាកាសចរណ៍ និងទេសចរណ៍យ៉ាងខ្លាំងក្លា ក្រោយពីជំងឺរាតត្បាត។ ជើងហោះហើរនេះគឺជាផ្នែកមួយនៃផែនការ ស្ដារជើងហោះហើរអន្តរជាតិធម្មតាជាមួយនឹងកត្តាសុវត្ថិភាពខ្ពស់ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត។ ទាក់ទងនឹងជើងហោះហើរនេះ លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ (រាជបណ្ឌិត្យសភាកម្ពុជា) មានប្រសាសន៍ថា ការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជាការសម្រេចចិត្តដ៏ខ្លាំងក្លា និងទាន់ពេលវេលារបស់ រដ្ឋាភិបាលវៀតណាមក្នុងបរិបទ ដែលតំបន់ទាំងមូលកំពុងខិតខំប្រឹងប្រែង ដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលត្រូវបានអាក់ខានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ លោក អ៊ុច លាង បានបញ្ជាក់ថា ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗក្នុងគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕