VOV WorldVOV World
ក្រុមហ៊ុនថៃគ្រោងនឹងបើកខ្សែរថយន្តក្រុងថៃ-ឡាវ-វៀតណាម
21/07/2015 09:21
(VOVworld) - ប្រធានស្ដីទី Transport Co លោក Noppha rat Karunyavanich បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងចរ ចារជាមួយរដ្ឋអំណាចរបស់ឡាវនិងវៀតណាមដើម្បី បើកខ្សែរថយន្តក្រុងពីខេត្ត Nakhon Phanom របស់ថៃ ឆ្លងកាត់ទីក្រុង Thakhek នៅខេត្ត Kham mounane របស់ឡាវទៅកាន់ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។
ក្រុមហ៊ុនថៃគ្រោងនឹងបើកខ្សែរថយន្តក្រុងថៃ-ឡាវ-វៀតណាម
(VOVworld) - ក្រុមហ៊ុនដឹកជញ្ជូនជាតិ Transport Co របស់ថៃមានផែនការបើកសេវា រថយន្តក្រុងតភ្ជាប់ប្រទេសចំនួន៣នោះគឺថៃ ឡាវនិងវៀតណាម។ប្រធានស្ដីទី Transport Co លោក Noppharat Karunyavanich បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងចរ ចារជាមួយរដ្ឋអំណាចរបស់ឡាវនិងវៀតណាមដើម្បីបើកខ្សែរថយន្តក្រុងពីខេត្ត Nakhon Phanom របស់ថៃ ឆ្លងកាត់ទីក្រុង Thakhek នៅខេត្ត Kham mounane របស់ឡាវ ទៅកាន់ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។ការផ្ដើម គំនិតនេះនឹងជាសេវារថ យន្តក្រុងដំបូងដែលតភ្ជាប់ប្រទេសទាំង៣។អនុរដ្ឋមន្រ្តី ក្រសួងចរាចរណ៍ថៃលោក Arkhom Termpittayapaissith សង្ឃឹមថា ឡាវ ថៃនិង វៀតណាមអាចចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្ដីពីសេវារថយន្ត ក្រុងពោលខាងលើនាខែកក្កដា នេះ៕