ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងខេត្តម៉ូស្គូ
29/07/2015 08:36
(VOVworld) – នាថ្ងៃទី ២៨ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បានទទួលជួបសន្ទនា ជាមួយអភិបាលខេត្តម៉ូស្គូ លោក Andrey Vorobiev នៅស្ថាន ទូតវៀតណាមប្រចាំរុស្ស៊ីសំដៅផ្លាស់ប្តូរបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគី។

ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងខេត្តម៉ូស្គូ (Image: VOV) (VOVworld) – នាថ្ងៃទី ២៨ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បានទទួលជួបសន្ទនាជាមួយអភិបាលខេត្តម៉ូស្គូ លោក Andrey Vorobiev នៅស្ថានទូតវៀតណាមប្រចាំរុស្ស៊ីសំដៅផ្លាស់ប្តូរ បង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគី។ លោក Nguyen Thanh Son បានសង្កត់ ធ្ងន់ថា៖ ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងម៉ូស្គូ ជាពិសេសគឺ សម្ព័ន្ធក្រុមហ៊ុន TH-True Milk ដោយមានគំរោងការណ៍វិនិ យោគអភិវឌ្ឍន៍កសិ កម្មនៅម៉ូស្គូដែលមានតំលៃជាង ២ ពាន់លានដុល្លា អាមេរិក។ រីឯខ្លួនវិញ លោក Andrey Vorobiev បានឲ្យដឹងថា៖ ខេត្តម៉ូស្គូ ត្រៀមខ្លួនជាស្រេចអនុវត្តយ៉ាងម៉ត់ ចត់កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងទីក្រុងហូជីមិញ(វៀតណាម)ជាមួយ ខេត្តម៉ូស្គូហើយបង្កលក្ខណៈ ងាយស្រួលសំរាប់ក្រុមហ៊ុនវៀតណាមវិនិយោគនៅ ទីនេះផងដែរ៕
Related
More




