VOV WorldVOV World
ក្រុមការងារទទួលបន្ទុកជនវៀតណាមនៅឯបរទេសបំពេញការងារនៅទីក្រុង New York
17/03/2014 06:47
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥និងទី១៦ មិនា ក្រុមការងារដឹកនាំដោយ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជន វៀតណាមនៅឯបរទេសលោក Nguyen Thanh Son
ក្រុមការងារទទួលបន្ទុកជនវៀតណាមនៅឯបរទេសបំពេញការងារនៅទីក្រុង New York
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ TTXVN/ព័ត៌មាន) (VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥និងទី១៦មិនា ក្រុមការងារដឹកនាំដោយ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀត ណាមនៅឯបរទេសលោក Nguyen Thanh Son បានមានការជួបប្រាស្រ័យជាមួយ សហគមន៍ជនវៀតណាមនៅទីក្រុង New York (អាមេរិក)។ អនុរដ្ឋ មន្រ្តី Nguyen Thanh Son និងឯកអគ្គរដ្ឋទូតលោក Le Hoai Trung ប្រធានគណៈ ប្រតិភូតំណាង អចិន្ត្រៃយ៌វៀតណាមប្រចាំនៅអ.ស.ប បានមានការជួបប្រាស្រ័យ ជាមួយសមា គមយុវជន និស្សិតវៀតណាមនៅអាមេរិក ព្រមទាំងតំណាងអង្គការ របស់ជន វៀតណាម និងអង្គភាពអាជីវកម្មវៀតណាមនៅទីក្រុង New York។ ក្នុង ឱកាស នេះដែរ ក្រុមការងារបានទៅសាកសួរសុខទុក្ខគ្រួសាររបស់ជនវៀតណាមនៅ អាមេរិក។ លោក Nguyen Thanh Son មានគោលបំណងថា បងប្អូនជនវៀតណាម នៅទីក្រុង New York បន្តឆ្ពោះទៅមាតុប្រទេស ដោយមនោសញ្ចេតនាស្មោះត្រង់ និងមានការរួមចំណេកយ៉ាងសកម្មចូលកិច្ចការស្ថាបនានិងអភីវឌ្ឍន៍ប្រទេសជាតិ៕