VOV WorldVOV World
ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយព្យវៀតណាមទៅដំណើរទស្សនកិច្ចនៅឡាវ
04/06/2013 08:59
(VOVworld) – នាព្រឹកថ្ងៃទី ៤ មិថុនា នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ឧបនាយក រដ្ឋមន្ត្រីឡាវ លោក Asang Aoly បានទទួល ជួបសន្ទនាជាមួយក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុក តំបន់ពាយព្យវៀតណាមដឹកនាំដោយអនុប្រធាន លោក Bui Thanh Thu។
ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយព្យវៀតណាមទៅដំណើរទស្សនកិច្ចនៅឡាវ
(VOVworld) – នាព្រឹកថ្ងៃទី ៤ មិថុនា នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ឧបនាយក រដ្ឋមន្ត្រីឡាវ លោក  Asang Aoly បានទទួលជួបសន្ទនាជាមួយក្រុមការងាររបស់ គណៈកម្មាធិការ ទទួលបន្ទុកតំបន់ពាយព្យវៀតណាមដឹកនាំដោយអនុប្រធាន លោក Bui Thanh Thu។ ឧបនាយករដ្ឋមន្ត្រីឡាវបានវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សកិច្ចការងារនេះ ទន្ទឹនឹង នោះ អះអាងថា៖ ក្នុងរយៈពេលកន្លងមកគណៈកម្មធិការទទួលបន្ទុកតំបន់ពាយព្យ វៀតណាមបានគួបផ្សំយ៉ាងជិតស្និតជាមួយគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនិងកាត់ បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ឡាវ អនុវត្តល្អការងារផ្សព្វផ្សាយគោលការណ៍និង គោលនយោបាយនៃបក្ស​ ទាំង ២ រដ្ឋាភិបាលទាំង ២។ ឧបនាយករដ្ឋមន្ត្រីឡាវមាន គោលបំណងថា៖ ស្ថាម័ននៃប្រទេសទាំង ២ ពង្រីកសមិទ្ធិផលដែលទទួលបាន រួម ចំណែកក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសឡាវ-វៀតណាមឲ្យកាន់តែ អភិវឌ្ឍន៍យ៉ាង ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថៃ៕