VOV WorldVOV World
ក្រុមប្រឆាំងនៅស៊ីរីបង្ហាញមូលហេតុមិនចូលរួមកិច្ចចរចារសន្តិភាពនៅកាហ្សាក់ស្ថាន
15/03/2017 07:15
(VOVworld) - នាថ្ងៃទី១៤ មិនា តំណាងភាគីប្រឆាំង នៅស៊ីរីបានបង្ហាញមូលហេតុ ដែលគេបដិសេធចូល រួមវង់ចរចារលើកទី៣ស្ដីអំពីការដោះស្រាយវិបត្តិនៅ រដ្ឋធានី Astana របស់កាហ្សាក់ស្ថាន នោះគឺដោយ សារកងទ័ពជើងអាកាសរុស្ស៊ីបាន ទម្លាក់គ្រាប់បែកទៅលើទីតាំងមួយចំនួនរបស់ពួកគេក៏ដូចជាជនស៊ីវិលផងដែរ។
ក្រុមប្រឆាំងនៅស៊ីរីបង្ហាញមូលហេតុមិនចូលរួមកិច្ចចរចារសន្តិភាពនៅកាហ្សាក់ស្ថាន
តំណាងភាគីប្រឆាំងនៅស៊ីរីលោក Nasr al-Hariri (នៅកណ្ដាល) ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៣ មិនា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៤ មិនា តំណាងភាគីប្រឆាំងនៅស៊ីរីបានបង្ហាញមូល ហេតុដែលគេបដិសេធចូលរួមវង់ចរចារលើកទី៣ស្ដីអំពីការដោះស្រាយវិបត្តិនៅ រដ្ឋធានី Astana របស់កាហ្សាក់ស្ថាន  នោះគឺដោយសារកងទ័ពជើងអាកាសរុស្ស៊ីបាន ទម្លាក់គ្រាប់បែកទៅលើទីតាំងមួយចំនួនរបស់ពួកគេក៏ដូចជាជនស៊ីវិលផងដែរ។កង កម្លាំងប្រឆាំងនេះមិនត្រឹមតែមិនចូលរួមជំនួបចរចារនៅក្រុង Astana ប៉ុណ្ណោះទេ ថែមទាំងទុកចំហលទ្ធភាពចូលរួមវង់ចរចារថ្មីអំពីសន្តិភាពស៊ីរីដែលគ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៣ មិនា ខាងមុខនៅទីក្រុងហ្សឺណែវទៀតផង។ តំណាងក្រុម ចរចាររដ្ឋាភិបាលស៊ីរីនិងជាតំណាងអចិន្ត្រៃស៊ីរីប្រចាំនៅអ.ស.ប លោក Bashar  Jaafari បានរិះគន់ទង្វើពហិការវង់ចរចារពោលខាងលើរបស់ភាគី ប្រឆាំង៕