VOV WorldVOV World
ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលថ្មី
05/02/2016 10:22
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅទីក្រុង Skhirat ប្រទេស ម៉ារ៉ុក ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីចាប់ផ្ដើមចរចារ អំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពប្រជាជាតិថ្មីតាម កិច្ចព្រមព្រៀងមួយគាំពាដោយអ.ស.បសំដៅបញ្ចប់ ការបែកបាក់រវាង គណៈបក្សនយោបាយនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលថ្មី
នាយករដ្ឋមន្រ្តីលីប៊ីលោក Fayez el-Sarraj (ខាងឆ្វេង)និងស្នងការ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស-សន្តិសុខលោកស្រី Federica Mogherini ក្នុងសន្និសីទកាសែតអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅលីប៊ី (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅទីក្រុង Skhirat ប្រទេសម៉ារ៉ុក ក្រុមប្រឹក្សាប្រធានា ធិបតីលីប៊ីចាប់ផ្ដើមចរចារអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពប្រជាជាតិថ្មីតាមកិច្ច ព្រមព្រៀងមួយគាំពាដោយអ.ស.បសំដៅបញ្ចប់ការបែកបាក់រវាង គណៈបក្ស នយោបាយនៅប្រទេសអាហ្វ្រិកខាងជើងនេះ។កិច្ចប្រជុំសង្ងាត់ពោលខាងលើ ប្រព្រឹត្តទៅក្រោយពីរដ្ឋសភាទទួលស្គាល់ដោយអន្តរជាតិ (HoR) របស់លីប៊ីបាន បដិសេធរដ្ឋាភិបាលសាមគ្គីភាពប្រជាជាតិដែលត្រូវបានបង្កើតនាថ្ងៃទី ១៩ មករា  កន្លងទៅ។តាមកិច្ចព្រមព្រៀងរវាងតំណាងនៃ HoR និងសមាជ ប្រជាជនទូទាំង ប្រទេស (GNC) ដែលជាស្ថាប័ននីតិបញ្ញាត្តិមុននេះរបស់លីប៊ី ដែលត្រូវបានចុះហត្ថ លេខានៅម៉ារ៉ុកកាលពីខែធ្នូឆ្នាំ២០១៥កន្លងទៅថា ភាគី នានាដែលចូលរួមការ ចរចារអំពីបញ្ហាលីប៊ីនឹងបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅ រដ្ឋធានី Tripoli សំដៅ ដោះស្រាយវិបត្តិនយោបាយហើយបញ្ចប់ស្ថានការណ៍ ច្របុកប្របល់នៅក្នុង ប្រទេស៕