ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់
29/01/2015 09:57
Vovworld-ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ ស្ដីពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់នាថ្ងៃទី២៨ មករា

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់ (AFP) Vovworld-ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដីពីស្ថានភាពជំលោះ អ៊ីស្រាអែលនិងលីបង់នាថ្ងៃទី២៨មករាដោយសំណើររបស់បារាំងបន្ទាប់ពីកើតមាន ឡើងការប៉ះទង្កិចបង្ហូរឈាមនៅព្រំដែនរវាងប្រទេសទាំងពីរនាថ្ងៃដដែល។ នៅកិច្ច ប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសការបាញ់តបតវិញរវាងកំលាំងអ៊ីស្រា អែលជាមួយជនប្រដាប់អាវុធនៃចលនាឥស្លាម Hezbollah របស់លីបង់នាពេលថ្មីៗនេះ អំពាវនាវបណ្ដាភាគីអត់ធ្មត់និងអនុវត្តវិធានការសំដៅជៀសវាងភាពតានតឹងឡើង ជណ្ដើរ។ មុននោះក្នុងសំបុត្រផ្ញើរជូនក្រុមប្រឹក្សាសន្តិសុខនិងអគ្គលេខាធិការលោក Ban Ki moon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Ron Prosor បានអះអាងថា Tel Aviv នឹងស្វ័យការពារដោយគ្រប់វិធានការចាំបាច់។ អាមេរិក ប្រកាសគាំទ្រសិទ្ធិស្វ័យការពារស្របច្បាប់របស់អ៊ីស្រាអែលនិងដាស់តឿនភាគីនានា គោរពខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់៕
Related





