ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ចេញសេចក្តីសម្រេចចិត្តកាត់ផ្តាចប្រភពហិរញ្ញវត្ថុរបស់អង្គការភេវរកម្មនានា
13/02/2015 08:22
(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តមួយ សំដៅទប់ស្កាត់បណ្ដាប្រភពហិរញ្ញវត្ថុពីការលក់ប្រេងឆៅ នៃអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) និងក្រុម ភេវរកម្មផ្សេងៗ ទៀត។

ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ចេញសេចក្តីសម្រេចចិត្តកាត់ផ្តាចប្រភពហិរញ្ញវត្ថុរបស់អង្គការភេវរកម្មនានា (Image: VNA) (VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តមួយសំដៅទប់ស្កាត់បណ្ដាប្រភពហិរញ្ញវត្ថុពីការលក់ ប្រេងឆៅនៃអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) និងក្រុមភេវរកម្មផ្សេងៗ ទៀត។ តាមការផ្តើមគំនិតរបស់រុស្ស៊ីនៅសម័យប្រជុំនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នៅទីក្រុង New York អាមេរិក បណ្តាតំណាងរបស់ប្រទេសជាសមាជិកចំនួន ១៥ បានប្រឆាំងជំទាស់រាល់សកម្មភាពធ្វើអាជីវកម្មជាមួយបណ្ដាអង្គការភេរកម្មដែល ទាក់ ទិនដល់មុខទំនិញប្រេងឆៅគ្រប់ប្រភេទ។ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បាន ចាត់ទុក ថា៖ សកម្មភាពធ្វើអាជីវកម្មពោលខាងលើនឹងលើកទឹកចិត្តភេវរករបង្កើន សកម្មភាព របស់ខ្លួនថែមទៀតព្រមទាំងស្នើរឲ្យប្រទេសជាសមាជិក អ.ស.ប. បញ្ឈប់រាល់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយបណ្ដាអង្គការភេវរកម្មពោលខាងលើ។ ស្ថាប័នក៏បានអំពាវនាវឲ្យ ប្រទេសជាសមាជិកពង្រឹងប្លុកសាមគ្គីភាពនិងកិច្ច សហប្រតិបត្តិការលើទ្រង់ទ្រាយសកលលោកក្នុងការបង្ការប្រឆាំងនឹងការធ្វើ អាជីវកម្មប្រេងឆៅខុសច្បាប់៕
Related





