VOV WorldVOV World
ក្រុមប្រឹក្សាសភាអឺរ៉ុបបានអូសបន្លាយបទដាក់ទណ្ឌកម្មចំពោះក្រុមបេសកកម្មរុស្ស៊ី
29/01/2015 11:21
(VOVworld)-នាថ្ងៃទី២៩មករា ក្រុមប្រឹក្សាសភាអឺរ៉ុប (PACE) បានអូសបន្លាយបទ ដាក់ទណ្ឌកម្មចំពោះសិទ្ធិ បោះឆ្នោតរបស់តំណាងរុស្ស៊ីក្នុងPACE។
ក្រុមប្រឹក្សាសភាអឺរ៉ុបបានអូសបន្លាយបទដាក់ទណ្ឌកម្មចំពោះក្រុមបេសកកម្មរុស្ស៊ី
(VOVworld)-នាថ្ងៃទី២៩មករា ក្រុមប្រឹក្សាសភាអឺរ៉ុប (PACE) បានអូសបន្លាយ បទ ដាក់ទណ្ឌកម្មចំពោះសិទ្ធិបោះឆ្នោតរបស់តំណាងរុស្ស៊ីក្នុងPACE។ សម័យប្រជុំ១របស់ PACE (រូបថតៈ (Xaluan)         ដោយទទួលបានសម្លេងគាំទ្រភាគច្រើន ក្រុមប្រឹក្សាសភាអឺរ៉ុបបានអនុម័ត លើសេចក្តីសម្រេចចិត្ត១ ស្តីអំពីតំណាងរុស្ស៊ី១៨នាក់គ្មានសិទ្ធិបោះឆ្នោតដល់ថ្ងៃ​ទី ២០មេសាឆ្នាំ២០១៥ ប៉ុន្តែនៅបានចូលរួមបណ្តាកិច្ចប្រជុំរបស់ PACE។ ប្រឆាំងជំ ទាស់ចំពោះសេចក្តីសម្រេចនេះ ប្រធានក្រុមបេសកកម្មរុស្ស៊ីប្រចាំនៅក្រុមប្រឹក្សា អឺរ៉ុប លោក Alexei Pushkov បានឲ្យដឹងថា នឹងធ្វើពហិការចូលរូមបណ្តា សកម្ម ភាពរបស់ PACE។         មូលហេតុនាំមកនូវសេចក្តីសម្រេចពោលខាងលើគឺដោយសារស្ថានភាព តាន តឹងនៅភាគខាងកើតអ៊ុយក្រែន និងក្រុមប្រឹក្សារសភាអឺរ៉ុប ស្នើរឲ្យរុស្ស៊ី ដោះលែង លោកស្រី Nadeshda Savtshenko ដែលជាអ្នកត្រូវបានជ្រើសរើសជា សមាជិការសភា អ៊ុយក្រែនដែលកំពុងចាប់ឃុំខ្លួននៅរុស្ស៊ីប៉ុន្តែមិនបានឆ្លើយតប៕