ក្រុមប្រឹក្សាសន្តិសុខអ.ស.បពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងមជ្ឈឹមបូព៌ា
23/10/2013 09:36
(VOVworld)-អ៊ីស្រាអែលនិងបាឡេស្ទីនត្រូវជ្រៀត យកឳកាសក្នុងបណ្តាវង់ ចរចារសំដៅសម្រេចបាន ទស្សនវិស័យមានលក្ខណៈយូរអង្វែង ដោយអនុញ្ញត្តិ ឲ្យប្រជាជនរបស់ភាគីទាំងពីររស់នៅក្នុងសន្តិភាព និងសន្តិសុខ។

(VOVworld)-អ៊ីស្រាអែលនិងបាឡេស្ទីនត្រូវជ្រៀតយកឳកាសក្នុងបណ្តាវង់ចរចារ សំដៅសម្រេចបានទស្សនវិស័យមានលក្ខណៈយូរអង្វែង ដោយអនុញ្ញត្តិ ឲ្យប្រជា ជនរបស់ភាគីទាំងពីររស់នៅក្នុងសន្តិភាព និងសន្តិសុខ។ នេះគឺជាការអំពាវនាវ របស់មន្រ្តីជាន់ខ្ពស់អ.ស.បក្នុងជំនួបពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តី អំពីស្ថានភាពនៅមជ្ឈឹមបូព៌ានាថ្ងៃទី២២តុលា។ អគ្គលេខាធិការរងទទួលបន្ទុកនយោបាយរបស់អ.ស.ប លោក Jeffrey Feltman (រូបថតៈReuters) ថ្លៃងមតិក្នុងសម័យពិភាក្សានៅទីក្រុង New York អាមេរិក អគ្គលេខាធិការ រងទទួលបន្ទុកនយោបាយរបស់អ.ស.ប លោកJeffrey Feltman បានអំពាវនាវ សហគមអន្តរជាតិកុំរំលងឳកាសរៀបចំឡើងវិញសន្តិភាពមជ្ឈឹម បូព៌ា តាមរយៈ ដំណើរការសន្ទនាផ្ទាល់ ដែលបានចាប់ផ្តើមឡើងវិញនាថ្ងៃទី២៩កក្កដា កន្លងទៅ។ លោកក៏បានលើកច្បាស់ដែរថា ភាគីនានាត្រូវក្រើនរំលឹក អំពីកាល បរិច្ឆេទស្វែង រកដំណោះស្រាយសមស្រប១ដើម្បីនាំមកនូវសន្តិភាពជាក់ស្តែងសម្រាប់តំបន់ មជ្ឈឹមបូព៌ានេះ។ ចំពោះបញ្ហាស៊ីរី លោក Jeffrey Feltman សម្តែងក្តីព្រួយបារម្ភចំពោះការ ដែលសហគមអន្តរជាតិពុំទាន់ស្វែងរកវិធានការបញ្ចប់ជំលោះនៅទីនេះនៅឡើយ៕
Related





