ក្រុមសិស្សចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិបានត្រឡប់មកប្រទេសវិញ
31/07/2013 10:42
វៀតណាមបានឈរលំដាប់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសចំនួន៩៧ ចូលរួមការប្រឡង

ក្រុមសិស្សចូលរួមការប្រឡង់ Olympic គណិតវិទ្យាអន្តរជាតិបានត្រឡប់មកប្រទេសវិញ(VOV) (VOV)_នាព្រឹកថ្ងៃទី៣១ កក្កដា ក្រុមជំរើសជាតិវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិ ឆ្នាំ ២០១៣ លើកទី ៥៤ នៅកូឡុំប៊ី បានត្រឡប់មក ដល់រដ្ឋធានីហាណូយ។ ក្នុងការប្រឡងលើកនេះ ក្រុមវៀតណាម មានសិស្សចំនួន ៦នាក់ សុទ្ធតែទទួលបានរង្វាន់ ដែលក្នុងនោះ មានមេដាយមាស៣គ្រឿងមេដាយ ប្រាក់ចំនួន៣គ្រឿង។ ជាមួយស្នាដៃនេះ ក្រុមវៀតណាមបានឈរលំដាប់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសចំនួន៩៧ ចូលរួមការប្រឡងលើកនេះ។ ថ្ឡែងមតិនៅក្នុងពិធីទទួល អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោកស្រី Nguyen Thi Nghia បានអោយដឹងថា÷ “ ខ្ញុំមោទនភាពយ់ាងខ្លាំងណាស់ អំពីក្រុមជំរើសជាតិវៀតណាមដែលទទួលបានស្នាដៃខ្ពស់ក្នុងការប្រឡង។ ប្រការនេះបានអះអាងនូវបញ្ញា ឬទ្ធានុភាព របស់ ជំនាន់វ័យក្មេងវៀតណាម និងការអភិវឌ្ឍន៍នៃខឿនគណិតវិទ្យារបស់វៀតណាម៕”
Related





