VOV WorldVOV World
កសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” នៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ
29/12/2025 11:20
(VOVWORLD) - នៅរសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១។ មជ្ឈមណ្ឌលនេះគឺជាកន្លែងប្រមូលព័ត៌មាន ពីមូលដ្ឋានទិន្នន័យជាតិ ក្លាយជាកន្លែងសម្រាប់រួមបញ្ចូល សមកាលកម្ម រក្សាទុក ចែករំលែក សម្របសម្រួល និងវិភាគទិន្នន័យ។
កសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” នៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យមជ្ឈមណ្ឌលទិន្នន័យជាតិអនុវត្តទិសដៅសំខាន់ៗចំនួនប្រាំយ៉ាងហ្មត់ ចត់ ដោយផ្តោតលើការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” ពិតប្រាកដនៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ;  ជា “ខួរក្បាល” ដែលបម្រើដោយផ្ទាល់ និងមានប្រសិទ្ធភាពដល់ភាពជាអ្នកដឹកនាំ ការបញ្ជាណែនាំ និងការគ្រប់គ្រងរបស់បក្សនិងរដ្ឋ និងសកម្មភាពរបស់សង្គមទាំង មូល។ អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV) “ជម្រុញល្បឿននៃការបង្កើត ការតភ្ជាប់ ស្តង់ដារភាវូបនីយកម្ម ការសម្អាត ការគ្រប់គ្រងទិន្នន័យ ដើម្បីបង្កើនតម្លៃរបស់ទិន្នន័យ។ ត្រូវបង្កើតជារូបរាងមូលដ្ឋានទិន្នន័យរួមបញ្ចូលថ្នាក់ជាតិក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយភ្ជាប់ឃ្លាំងទិន្នន័យពាក់ព័ន្ធ។ ធានាថា ទិន្នន័យរួមបញ្ចូលគ្នាទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃ "ភាពត្រឹមត្រូវ ភាពពេញលេញ ភាពស្អាតស្អំ ភាពស្ថិតស្ថេរ ភាពស៊ីសង្វាក់គ្នា ការតភ្ជាប់ និងការប្រើប្រាស់រួមគ្នា"។  អនុវត្តទិន្នន័យភ្លាមៗ ដើម្បីដាក់ពង្រាយវិបផតថលសេវាសាធារណៈជាតិ ក្លាយជា "ចំណុចបង្អួចតែមួយ" នៅលើវេទិកាមជ្ឈមណ្ឌលទិន្នន័យជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស។ អគ្គលេខាបក្ស លោក តូ ឡឹមក៏បានស្នើឱ្យមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១ ស្រាវជ្រាវ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាពិសេសការគណនាលើពពក បញ្ញាសិប្បនិម្មិត ប្លុកឆេន និងវេទិកាទិន្នន័យរួមគ្នា; កែលម្អបន្តិចម្តងៗនូវការពឹងផ្អែកលើខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកលើប្រទេសបរទេស៕
TAG
VOV/VOVworld/កសាង/មជ្ឈមណ្ឌល/ទិន្នន័យជាតិ/បេះដូង/សេដ្ឋកិច្ចទិន្នន័យ/សង្គមទិន្នន័យ