កសាងប្រព័ន្ធតំលៃមនុស្ស-តំលៃវប្បធម៌វៀតណាមក្នុងដំណាក់កាលថ្មី
27/02/2015 10:01
(VOVworld) – “កំណត់ទិសដៅការកសាងប្រព័ន្ធតំលៃ មនុស្ស តំលៃវប្បធម៌ វៀតណាមក្នុងដំណាក់កាលថ្មី ជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើង នាថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយ។

(VOVworld) – “កំណត់ទិសដៅការកសាងប្រព័ន្ធតំលៃមនុស្ស តំលៃវប្បធម៌វៀត ណាមក្នុងដំណាក់កាលថ្មី ជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងនា ថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយ។ ទេសភាពនៃសិក្ខាសាលានេះ ថ្លែងមតិនៅទីនេះ លោក Phung Huu Phu អនុប្រធានអចិន្ត្រៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឃឹម វៀតណាម បានលើកច្បាស់ថា បក្សកុម្មុយនិស្តវៀតណាមក្នុងដំណើរការ កសាង ធ្វើសុក្រិតគោលមាគ៌ាបដិវត្តន៍ បានយល់ដ៏ជ្រាលជ្រៅនិង គ្រប់គ្រាន់អំពីតួនាទី របស់វប្បធម៌និងមនុស្ស ជាពិសេសក្នុងដំណាក់កាលជំរុញខ្លាំង ការធ្វើឧស្សា ហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ។លោក Phung Huu Phu បានសង្កត់ធ្ងន់ថា៖ “យើងត្រូវប្រមូលផ្ដុំបំភ្លឺប្រព័ន្ធតំលៃវប្បធម៌និងមនុស្សវៀតណាម ក្នុងដំណាក់ កាលជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិង សមាហរណ កម្មអន្តរជាតិ។ធ្វើយ៉ាងម៉េចដើម្បីឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវអត្តសញ្ញាណ ពិសេសដោយឡែក ពង្រីកឲ្យបានរាល់ប្រពៃណីដ៏ល្អប្រសើរដែលបានបង្កើត តាំងពីរាប់ពាន់ ឆ្នាំមក និងទទួលយកបានតំលៃថ្មីរបស់មនុស្សជាតិ”។ ក៏នៅសិក្ខាសាលានេះដែរ អ្នកវិទ្យាសាស្ត្រទាំងអស់បានវាយតំលៃខ្ពស់ចំពោះ សេចក្ដីសំរេចចិត្តនានារបស់បក្សដែលជានិច្ចកាលសង្កត់ធ្ងន់ទៅលើសារ សំខាន់ របស់វប្បធម៌និងមនុស្ស ក្នុងនោះកំណត់អត្តចរិតទាំង៧ដ៏ពិសេស ដោយឡែករបស់មនុស្សវៀតណាមក្នុងដំណាក់កាលថ្មី រួមមាន៖ទឹកចិត្ត ស្នេហាជាតិ ទឹកចិត្តតបស្នងគុណមេ ត្តាធម៌ សាមគ្គីភាព ភាពស្មោះត្រង់ ឧស្សាព្យាយាម និងច្នៃប្រឌិត៕
Related





