VOV WorldVOV World
កសិកម្មវៀតណាមត្រូវមានគោលនយោបាយព្រមៗគ្នាដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត
27/11/2013 09:46
Vovworld-សិក្ខាសាលា “ផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងកសិកម្ម”​ដែលបាន​រៀបចំ​នាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)
កសិកម្មវៀតណាមត្រូវមានគោលនយោបាយព្រមៗគ្នាដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត
កសិកម្មវៀតណាមត្រូវមានគោលនយោបាយព្រមៗគ្នាដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត (កាសែត Ninh Binh)         Vovworld-នៅសិក្ខាសាលា “ផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងកសិកម្ម”​ដែលបាន​រៀបចំ​នាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) រដ្ឋមន្ត្រី​ក្រសួង វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​​វៀតណាមលោក Nguyen Quan បានសង្កត់ធ្ងន់​ថា ក្នុង រយៈពេលខាងមុខ ផ្នែកកសិកម្មវៀតណាមត្រុវមានគោលនយោបាយ​ព្រមៗ​​គ្នា ដើម្បីផ្សាភ្ជាប់ការទទួលខុសត្រូវក៏ដូចជាបែងចែកផលប្រយោជន៍ វិនិយោគ​ទុន និងវិទ្យាសាស្ត្របច្ចេកទេសសមស្របដើម្បីជំរុញរៀបចំរចនាសម្ព័ន្ធ​កសិកម្មឡើង វិញ។ រដ្ឋមន្ត្រី Nguyen Quan បានឲ្យដឹងថា៖         “វៀតណាមដល់ឆ្នាំ២០២០បានក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិស​ ទំនើប​ត្រូវផ្អែកទៅលើគ្រឹះស្ថានកសិកម្ម។ កសិកម្មនៅដើរតួនាទីគន្លឹះក្នុងការ​នាំ ចេញ​និងមានអាត្រាក្នុងខឿនសេដ្ឋកិច្ច។ បញ្ហានាបច្ចុប្បន្នគឺផ្លាស់ប្តូរថ្មីក្នុង​កសិកម្ម​ យ៉ាងម៉េច។​ ទន្ទឹមនឹងយន្តការគោលនយោបាយរបស់រដ្ឋនោះ ការអនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅផលិតកម្មដល់ដំណាក់កាលនេះមានចរិតលក្ខណៈ​សំរេចកំណត់៕”