VOV WorldVOV World
កសិករខេត្ត Dak Lak មានជំនឿជាក់​ទៅលើ​ព្រឹត្តិការ​កិច្ចសន្ទនា​ជាមួយ​លោកនាយករដ្ឋមន្ត្រី
28/09/2020 10:31
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅខេត្ត Dak Lak បានប្រព្រឹត្តិទៅ ព្រឹត្តិការកិច្ចសន្ទនារបស់លោកនាយករដ្ឋមន្ត្រីជាមួយកសិករខេត្ត Dak Lak។
កសិករខេត្ត  Dak Lak មានជំនឿជាក់​ទៅលើ​ព្រឹត្តិការ​កិច្ចសន្ទនា​ជាមួយ​លោកនាយករដ្ឋមន្ត្រី
 ប្រភព៖VOV ដោយមានលក្ខណៈអំណោយផលអំពីធម្មជាតិ អាកាសធាតុ ប្រភពកម្លាំងពលកម្មនោះ កសិករខេត្ត Dak Lak មានក្ដីសង្ឃឹមថា កិច្ចសន្ទនានឹងជួយដោះស្រាយការលំបាកលំបិនរបស់ខេត្ត ដើម្បីសម្រេចឲ្យបានគោលដៅ រួមគ្នាខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង រក្សាកំណើនតម្លៃកសិផលវៀតណាម ជួយកសិកម្មឲ្យមានវិបុលភាព កសិករសម្បូរធូធារ ជនបទអរិយធម៌ និងទំនើប។ អញ្ជើញថ្លែងនៅទីនេះ លោក Hoang Manh Cuong នាយកសហគ្រាសអាជីវកម្មលើវិស័យកាហ្វេបានឲ្យដឹងថា៖ “ក្នុងកិច្ចសន្ទនានេះ ខ្ញុំពិតជាមានក្ដីសង្ឃឹមទៅលើ វិស័យកាហ្វេរបស់ខេត្ត Dak Lak ណាស់។ តាមការយល់ដឹងរបស់ខ្ញុំ កិច្ចសន្ទនា របស់ លោកនាយករដ្ឋមន្ត្រី នេះ នឹងជួយឲ្យរដ្ឋាភិបាលមើលឃើញនូវសក្កានុពលរបស់ខេត្ត Dak Lak។ ទន្ទឹមនឹងនេះ បានឃើញចំណុចខ្សោយដើម្បីជំនះពុះពារ ហើយ ធ្វើយ៉ាងដូច ម៉្ដេច ដើម្បីនាំគ្រាប់កាហ្វេវៀតណាមនិយាយរួម និងគ្រាប់កាហ្វេរបស់ខេត្ត Dak Lak និយាយដោយឡែកអាចឆ្ពោះទៅកាន់ពិភពលោក សក្តិសម នឹង ពាណិជ្ជសញ្ញាពិតរបស់វាផងដែរ”៕