VOV WorldVOV World
កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ
22/05/2015 10:09
(VOVworld) – នាថ្ងៃទី ២២ ឧសា សេចក្តីប្រកាសនៃស្ថាប័ន គយកូរ៉េខាងត្បូង (KCS) បានឲ្យដឹងថា៖ ប្រទេសនេះនិង អាស៊ានបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យគយសំដៅជំរុញសកម្មភាពរវាងភាគីទាំង ២ ឲ្យ បានខ្លាំងក្លាថែមទៀត។
កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ
កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ (Image: VNA) (VOVworld) – នាថ្ងៃទី ២២ ឧសា សេចក្តីប្រកាសនៃស្ថាប័នគយកូរ៉េខាងត្បូង (KCS) បានឲ្យដឹងថា៖ ប្រទេសនេះនិងអាស៊ានបានឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការលើ វិស័យគយសំដៅជំរុញសកម្មភាពរវាងភាគីទាំង ២ ឲ្យបាន ខ្លាំងក្លាថែមទៀត។ កិច្ចព្រម ព្រៀងពោលខាងលើទទួលបាននៅកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី ១១ នៃបណ្ដាអ្នកប្រមុខ ផ្នែកគយរបស់កូរ៉េខាងត្បូងនិង អាស៊ាន ដែលត្រូវបានរៀបចំឡើងនៅប្រុយណេ នាថ្ងៃទី ២១ ឧសភា។ នៅ កិច្ចប្រជុំលើកនេះ បណ្ដាដៃគូពាណិជ្ជកម្មបានឯកភាពសហប្រតិបត្តិការ យ៉ាងជិតស្និតក្នុងការអនុវត្តកិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលសំរាប់ ពាណិជ្ជកម្មដែលទទួលបាននៅអង្គការពាណិជ្ជកម្មពិភពលោកនាខែវិច្ជិការ ឆ្នាំ ២០១៤ កន្លងទៅ។ ភាគីទាំង ២ បានសន្យាជំរុញការខំប្រឹងប្រែងតាម ទិសចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកនិង ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច។ តាមនោះ​ ផលិតផលគ្រប់ប្រភេទនៃបណ្ដា ក្រុមហ៊ុនដែលមានសំណុំឯកសារតម្លាភាព នឹងទទួលបានផ្តល់អទិភាព។ KCS ក៏មានផែនការផ្តល់ជំនួយសំរាប់ប្រទេសអាស៊ាននានាដើម្បីបណ្តុះ បណ្ដាលម​ន្ត្រីគយ ផងដែរ៕