VOV WorldVOV World
កូរ៉េខាងត្បូងធ្វើការស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន
08/11/2016 07:05
(VOVworld) – នាថ្ងៃទី ៧ វិច្ចិកា បណ្ដារដ្ឋអាជ្ញាកូរ៉េខាង ត្បូងបានចាប់ផ្តើមធ្វើការ ស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនាឆ្នាំទៅមិញ ដោយសារ គេសង្ស័យថា៖ លោកស្រី Park ដើរតួនាទីក្នុង ការបំផុសហិរញ្ញវត្ថុសំរាប់មូលនិធិក្រៅរដ្ឋាភិបាលដែលមិត្ត ជិតស្និទរបស់ប្រធានាធិបតី លោកស្រី Choi Soon-sil បាន បង្កើតឡើង។
កូរ៉េខាងត្បូងធ្វើការស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន
កូរ៉េខាងត្បូងធ្វើការស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន (VMA) (VOVworld) – នាថ្ងៃទី ៧ វិច្ចិកា បណ្ដារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចាប់ផ្តើម ធ្វើការ ស៊ើបអង្គេតកិច្ចប្រជុំសម្ងាត់រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនាឆ្នាំទៅមិញ ដោយសារ គេសង្ស័យថា៖ លោកស្រី  Park ដើរតួនាទីក្នុងការបំផុសហិរញ្ញវត្ថុ សំរាប់មូលនិធិក្រៅរដ្ឋាភិបាលដែលមិត្តជិតស្និទរបស់ប្រធានាធិបតី លោកស្រី  Choi  Soon-sil បានបង្កើតឡើង។ តាមមជ្ឈដ្ឋានសារព័ត៌មានកូរ៉េខាងត្បូង ថា៖ អង្គភាពធ្វើការស៊ើបអង្គេតពិសេសនៃខុទ្ទកាល័យរដ្ឋអាជ្ញាទទួលបន្ទុក រឿងហេតុនៃលោកស្រី Choi  Soon-sil​ បានស៊ើបសួរមន្ត្រីជាន់ខ្ពស់ចំនួន ២ រូបនៃសម្ព័ន្ធភាពសមាគមឧស្សាហកម្មកូរ៉េខាងត្បូង (FKI) ដែលបានចូល រួមបណ្ដាកិច្ចប្រជុំសម្ងាត់ពោលខាងលើ។ បណ្ដារដ្ឋអាជ្ញាបានរកឃើញភ័ស្តុ តាងលំអិតដែលបានសរឲ្យឃើញថា៖ ប្រធានាធិបតី Park Guen-hye មាន លទ្ធភាពបញ្ជាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗ ចំនួន ៧ រូប ផ្តល់ចំនួនប្រាក់ សំរាប់មូលនិធិវប្បធម៌និងកីឡារបស់លោកស្រី Choi  Soon-sil។ ការរកឃើញ នេះអស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្គេតលោក Ahn Jong-boem អតីតលេខាធិការទទួលបន្ទុកកិច្ចសហការគោលនយោបាយរបស់ ប្រធានាធិបតី Park Guen-hye៕ 

More