VOV WorldVOV World
កូរ៉េខាងត្បូងនិងចិនជួបចរចារអំពីការទូតនិងសន្តិសុខ
05/01/2015 09:04
(VOVworld) - កូរ៉េខាងត្បូងនិងចិនបានដំណើរការជំនួប ចរចារលើកទី២អំពីការទូតនិងសន្តិសុខនាថ្ងៃទី៥ មករា នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនិងចិនជួបចរចារអំពីការទូតនិងសន្តិសុខ
ជំនួបចរចារ១រវាងមន្ត្រីជាន់ខ្ពស់របស់ចិននិងកូរ៉េខាងត្បូង (រូបថត៖Yonhap/TTXVN) (VOVworld) - កូរ៉េខាងត្បូងនិងចិនបានដំណើរការជំនួបចរចារលើកទី២អំពីការទូត និងសន្តិសុខនាថ្ងៃទី៥ មករា នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។គណៈប្រតិភូ កូរ៉េខាងត្បូងដឹកនាំដោយលោក Lee Sang Deok ប្រធាននាយកដ្ឋានទទួលបន្ទុក បញ្ហានៅតំបន់អាស៊ីឦសាន បានជួបចរចារជាមួយគណៈប្រតិភូចិនដឹកនាំដោយ លោក Kong Xuanyou អនុប្រធាននាយកដ្ឋាននៃក្រសួងការពារជាតិ។ជំនួបចរចារ នេះបានផ្ដោតអំពីបញ្ហាដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រួម ទាំងសំណើរសន្តិភាពថ្មីៗនេះរបស់ព្យុងយ៉ាងផ្ដល់និងវិធីសាស្ត្រស្វែងរកជំហាន លោតផ្លោះក្នុងការដោះស្រាយបញ្ហានុយគ្លេអ៊ែររបស់ព្យុងយ៉ាង។កូរ៉េខាងត្បូងក៏ បានជូនដំណឹងទៅចិនវិញអំពីកិច្ចព្រមព្រៀងរវាងប្រទេសនេះជាមួយអាមេរិកនិង ជប៉ុនក្នុងការចែករំលែកព័ត៏មានយោធាអំពីសមត្ថភាពនុយគ្លេអ៊ែរនិងកាំជ្រួច របស់ព្យុងយ៉ាងផងដែរ៕