VOV WorldVOV World
កូរ៉េខាងត្បូងនិងចិនមិនទទួលបានការស្រុះចិត្តគំនិតអំពី ADIZ ទេ
29/11/2013 07:05
(VOVworld) – ក្នុងការសន្ទនាយោធាទ្វេភាគីប្រចាំឆ្នាំលើកទី ៣ ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុង Seoul (កូរ៉េខាងត្បូង) នាថ្ងៃទី ២៨ វិច្ឆិកា កូរ៉េខាងត្បូងបានអំពាវនាវឲ្យចិនកែ ប្រែសេចក្តីថ្លែងការអំពីការបង្កើតតំបន់ការពារដែនអាកាស លើ សមុទ្រ Hoa Tung (ADIZ) ឡើងវិញ។
កូរ៉េខាងត្បូងនិងចិនមិនទទួលបានការស្រុះចិត្តគំនិតអំពី ADIZ ទេ
Seoul មិនអាចទទួលស្គាល់ តំបន់ ADIZ របស់ចិន (Image: VOV) (VOVworld) – ក្នុងការសន្ទនាយោធាទ្វេភាគីប្រចាំឆ្នាំលើកទី ៣ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង Seoul (កូរ៉េខាងត្បូង) នាថ្ងៃទី ២៨ វិច្ឆិកា កូរ៉េខាងត្បូងបាន អំពាវនាវឲ្យចិន កែប្រែសេចក្តីថ្លែងការអំពីការបង្កើតតំបន់ការពារដែនអាកាសលើ សមុទ្រ Hoa Tung (ADIZ) ឡើងវិញ។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកូរ៉េខាងត្បូង លោក Baek Seung Joo បានសង្កត់ធ្ងន់ថា៖ Seoul មិនអាចទទួលស្គាល់តំបន់ ADIZ របស់ចិន ព្រមទាំង សម្តែងការព្រួយបារម្មថា៖ កាយវិការនេះរបស់ប៉េកាំងនឹងធ្វើឲ្យភាពតានតឹងយោធា ក្នុងតំបន់ឡើងជណ្តើរ។  ប៉ុន្តែ ចិនបានប្រឆាំងជំទាស់សំណើររបស់កូរ៉េខាងត្បូង។ មុននោះ ជប៉ុន កូរ៉េខាងត្បូងនិង អាមេរិកសុទ្ធតែឡើងសម្លេងប្រឆាំងជំទាស់សេចក្តី ថ្លែងការបស់ចិន៕