កូរ៉េខាងត្បូងនិងជប៉ុនកំណត់ពេលវេលាដំណើការចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ការពារជាតិ
22/05/2015 08:36
(VOVworld) – នាថ្ងៃទី ២១ ឧសភា កូរ៉េខាងត្បូងបាន ប្រកាសថា៖ នាសាប្តាហា៍ខាងមុខរដ្ឋមន្ត្រីក្រសួងការ ពារជាតិនៃប្រទេសនេះនិងសមភាគីជប៉ុននឹងដំណើ ការចរចារដំបូងក្រោយរយៈពេល ៤ ឆ្នាំ ដើម្បីពិភាក្សា អំពីបណ្ដាបញ្ហាក្តៅគគុកក្នុងតំបន់ រួមមាន បញ្ហា លើឧបទ្វីបកូរ៉េ។

កូរ៉េខាងត្បូងនិងជប៉ុនកំណត់ពេលវេលាដំណើការចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ការពារជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ២១ ឧសភា កូរ៉េខាងត្បូងបានប្រកាសថា៖ នាសាប្តាហា៍ ខាងមុខរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសនេះនិងសមភាគីជប៉ុននឹងដំណើ ការចរចារដំបូងក្រោយរយៈពេល ៤ ឆ្នាំ ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាក្តៅគគុក ក្នុងតំបន់ រួមមាន បញ្ហា លើឧបទ្វីបកូរ៉េ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo និងសមភាគីជប៉ុន លោក Gen Nakatani នឹងមានកិច្ចប្រជុំនៅ ខាងក្រៅសន្និសីទជាន់ខ្ពស់ស្តីពីសន្តិសុខនៅទ្វីបអាស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ ឧសភា នៅសឹង្ហបុរី។ តាមមន្ត្រីការពារជាតិកូរ៉េខាង ត្បូងសូមមិន បញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីទាំង ២ រូបនឹងពិភាក្សា អំពីឥទ្ធិពលនៃបណ្ដាគោលការណ៍បញ្ជាសហប្រតិបត្តិការរវាងជប៉ុននិងអាមេរិក ដែលទើបនឹងត្រូវបានអនុម័ត ក៏ដូចជា សកម្មភាពបង្ក រឿងហេតុនិងការគំរាម កំហែងក្នុងតំបន់ ជាដើម៕
Related





