កូរ៉េខាងត្បូងនិងអាមេរិកឯកភាពថា បន្តដាក់សម្ពាធទៅលើស.ប.បកូរ៉េ
26/07/2016 11:18
(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសនេះ លោក Yun Byung-se និងសមភាគីអាមេរិកលោក John Kerry បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើសារ សំខាន់នៃការបន្តដាក់សម្ពាធលើស.ប.បកូរ៉េ រហូតដល់ពេលណាដែលព្យុងយ៉ាងបោះបង់ចោលនូវមហិច្ឆតានុយក្លេអ៊ែរ។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se (ខាងស្ដាំ)និងសមភាគីអាមេរិក លោក John Kerry ជួបសន្ទនានាថ្ងៃទី២៥ កក្កដា (រូបថត៖Yonhap/TTXVN) (VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្រ្តីការបរ ទេសនៃប្រទេសនេះលោក Yun Byung-se និងសមភាគីអាមេរិកលោក John Kerry បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើសារសំខាន់នៃការបន្តដាក់សម្ពាធលើ ស.ប.ប កូរ៉េ រហូតដល់ពេលណាដែលព្យុងយ៉ាងបោះបង់ចោលនូវមហិច្ឆតា នុយក្លេអ៊ែរ។ នៅជំនួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិការតំបន់អាស៊ាន (ARF) ដែលត្រូវបាន រៀបចំឡើងនៅឡាវ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា នឹងសហប្រតិបតិ្តការសំដៅ ពង្រឹងគោលជំហររបស់សហគមន៍អន្តរជាតិប្រឆាំងការដែល ស.ប.បកូរ៉េអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ។ក្រៅពីនោះ រដ្ឋមន្រ្តីទាំងពីររូបក៏បានចែក រំលែកទស្សនៈថា ការ អនុវត្តន៍ប្រព័ន្ធការពារកាំជ្រួចកំពស់ខ្ពស់ដំណាក់កាលចុង ក្រោយ (THAAD) របស់អាមេរិកនៅកូរ៉េខាងត្បូង នឹងរួមចំណែកបង្កើនសមត្ថភាព យោធារួមរបស់ ប្រទេសទាំងពីរចំពោះស.ប.បកូរ៉េ៕
Related
More




