កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម
27/02/2015 10:10
(VOV)_ នាថ្ងៃទី២៧ កុម្ភះ កូរ៉េខាងត្បូងនិងអាមេរិកបានដំណើការធ្វើសមយុទ្ធ ជើងទឹករួម ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនិងការពាររួម។

កូរ៉េខាងត្បូងនិងអាមេរិកដំណើការធ្វើសមយុទ្ធរួម (VOV)_ នាថ្ងៃទី២៧ កុម្ភះ កូរ៉េខាងត្បូងនិងអាមេរិកបានដំណើការធ្វើសមយុទ្ធ ជើងទឹករួម ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនិងការពាររួម។ តាមអ្នកនាំពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូងថា៖ការធ្វើសមយុទ្ធលើកនេះនឹងបើកចេញការធ្វើសមយុទ្ធ រួមប្រចាំឆ្នាំ ដោយមានឈ្មោះ Foal Eagle - ឥន្ត្រីខ្ចី នឹងបានអូសបន្លាយក្នុងរយៈពេល ៨ថ្ងៃ ដោយមានការចូលរួមរបស់ទាហានកូរ៉េខាងត្បូងចំនួន២សែននាក់ និងទាហាន អាមេរិកចំនួន៣៧០០នាក់ ហើយចាប់ផ្តើមពីថ្ងៃទី២ មេសា។ ក៏នាថ្ងៃនេះដែរ ការធ្វើ សមយុទ្ធរួមកូរ៉េខាងត្បូង-អាមេរិក ដោយមានឈ្មោះ៖ Key Resolve -ដំណោះស្រាយ គន្លឹះត្រូវបានចាប់ផ្តើម និងអូសបន្លាយក្នុងរយៈពេល១សប្ដាហ៍ដែរ។ ការធ្វើសមយុទ្ធ ទាំងនេះជាមូលហេតុធ្វើអោយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនេះកើនឡើង៕
Related





