VOV WorldVOV World
កូរ៉េខាងត្បូងនិងអាមេរិកដំណើរការសមយុទ្ធកងទ័ពជើងទឹកដែលប្រើប្រាស់គ្រាប់ពិត
26/04/2017 07:15
(VOVworld) - កូរ៉េខាងត្បូងនិងអាមេរិកនាថ្ងៃទី២៥ មេសា បានដំណើរការសម យុទ្ធប្រើប្រាស់គ្រាប់ពិត នៅសមុទ្រលឿង សំដៅបង្ហាញនូវទំនាក់ទំនងជា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការ ប្រឆាំងស.ប.បកូរ៉េ។
កូរ៉េខាងត្បូងនិងអាមេរិកដំណើរការសមយុទ្ធកងទ័ពជើងទឹកដែលប្រើប្រាស់គ្រាប់ពិត
នាវាពិឃាត USS Wayne E. Meyer របស់អាមេរិកចូលចតនៅកំពង់ផែ Busan ដើម្បីចូលរួមសមយុទ្ធ នាថ្ងៃទី២៥ មេសា (រូបថត៖YONHAP/TTXVN) (VOVworld) - កូរ៉េខាងត្បូងនិងអាមេរិកនាថ្ងៃទី២៥ មេសា បានដំណើរការសម យុទ្ធប្រើប្រាស់គ្រាប់ពិតនៅសមុទ្រលឿង សំដៅបង្ហាញនូវទំនាក់ទំនងជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការប្រឆាំងស.ប.បកូរ៉េ។ក្រៅពីនោះ ភាគីទាំងពីរ ក៏បានរៀបចំផែនការអនុវត្តសមយុទ្ធដោយទ្រង់ទ្រាយធំមួយទៀតនាចុងខែមេសា នៅសមុទ្រជប៉ុន ដោយមានការចូលរួមរបស់នាវាពិឃាត USS Carl Vinson។ ក្នុងសេចក្ដីប្រកាសមួយ កងទ័ពជើងទឹកកូរ៉េខាងត្បូងសង្កត់ធ្ងន់ថា សមយុទ្ធ រួមជា ច្រើនរបស់អាមេរិកនិងកូរ៉េខាងត្បូងគឺសំដៅបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្ត របស់ ប្រទេសទាំងពីរនេះក្នុងការតបតវិញអំពើបង្ករឿងហេតុរបស់ស.ប.បកូរ៉េក៏ដូច ជាសមត្ថភាពការពារដ៏រឹងមាំរបស់សម្ព័ន្ធមិត្តទាំងពីរនេះផងដែរ៕