កូរ៉េខាងត្បូងនឹងវិនិច័្ឆយទោសដ៏តឹងរឹងចំពោះរឿងលិចនាវា SEWOL
21/04/2014 09:34
(VOVworld)-នាថ្ងៃទី២១មេសា ប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រី Pack Geun-hye ឲ្យដឹងថា ទង្វើរបស់ អ្នកបញ្ជាការនាវាSEWOLនិងនាវឹក

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Pack Geun-hye ក្នុងកិច្ចប្រជុំនាថ្ងៃទី២១មេសា (រូបថតៈYonhap ) (VOVworld)-នាថ្ងៃទី២១មេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Pack Geun-hye ឲ្យដឹងថា ទង្វើរបស់អ្នកបញ្ជាការនាវាSEWOLនិងនាវឹកដែលដឹកអ្នកដំណើរចំនួន ៤៧៦នាក់ ត្រូវលិចមុននេះ៥ថ្ងៃ គឺមិនអាចទទួលស្គាល់បានឡើយ នឹងសកម្មភាព នេះគឺជាទង្វើឃាតកម្ម។ វិមានប្រធានាធិបតី បានដកស្រង់ ពាក្យសម្តីរបស់លោក ស្រី Pack Geun-hye ក្នុងកិច្ចប្រជុំ ១ជាមួយឧបការីជាន់ខ្ពស់ ព្រមទាំងឲ្យដឹងថែមទៀត ថា លោកស្រី Pack Geun-hye បានសម្តែងការខឹងសម្បាចំពោះការដែលអ្នកបញ្ជា ការនាវា Lee Joon-Seok បានពន្យា ការជម្លៀសអ្នកដំណើរខណៈពេលដែលនាវា កំពុងលិចទឹក ហើយរួចខ្លួនតែឯកឯង។ លោកស្រីប្រធានាធិបតីបានចាត់ទុកថា ភាគីទាក់ទិនដល់សោនាដកម្ម ទាំងអស់នេះ សុទ្ធតែរងការស៊ើបអង្កេតនិងត្រូវការ កាត់ទោសតាមច្បាប់៕
Related
More




