VOV WorldVOV World
កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងត្រឡប់មកតុចរចារទ្វេភាគី
14/12/2015 10:37
(VOVworld) - អ្នកនាំពាក្យនៃក្រសួងឯកភាពកូរ៉េខាង ត្បូងលោក Jeong Joon-hee បានអំពាវនាវឲ្យសាធារ ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រឡប់មក តុចរចារទ្វេភាគីសំដៅដោះស្រាយបញ្ហានៅសេស សល់នានារវាងភាគីទាំងពីរ។
កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងត្រឡប់មកតុចរចារទ្វេភាគី
តំណាងនៃប្រទេសកូរ៉េទាំងពីរភាគនៅជំនួបចរចារនៅ Kaesong នាថ្ងៃទី១១ ធ្នូ កន្លងទៅ (រូបថត៖AFP/TTXVN) (VOVworld) - អ្នកនាំពាក្យនៃក្រសួងឯកភាពកូរ៉េខាងត្បូងលោក Jeong Joon-hee បានអំពាវនាវឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រឡប់មកតុចរចារ ទ្វេភាគីសំដៅដោះស្រាយបញ្ហានៅសេសសល់នានារវាងភាគីទាំងពីរ។ថ្លែងមតិ នៅសន្និសីទកាសែតនាថ្ងៃទី១៤ ធ្នូ លោក Jeong Joon-hee បានសំដែង សេចក្ដី សង្ឃឹមថា ព្យុងយ៉ាងនឹងគោរពស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរទទួល បានកាលពីខែសីហាឆ្នាំ២០១៥កន្លងទៅ និងបញ្ជាក់នូវគោលបំណងកែលំអរ ទំនាក់ទំនងរវាងភាគីទាំងពីរតាមរយៈការអនុវត្តន៍កិច្ចព្រមព្រៀងពោលខាងលើ និងដំណើរការជំនួបចរចារជាបន្ត។តាមលោក Jeong Joon-hee ថា គោលនយោ បាយជាសារវ័ន្តនៃកូរ៉េខាងត្បូងស្ដីអំពីការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរកូរ៉េនិងបង្កើត គ្រឹះស្ថានសំរាប់ឯកភាពសន្តិភាពនៅឧបទ្វីបកូរ៉េ មិនមានការផ្លាស់ប្ដូរណាឡើយ  ដែលនៅតែជារៀបចំការសន្ទនាបើកចំហរជាមួយកូរ៉េខាងជើង៕