VOV WorldVOV World
កូរ៉េខាងត្បូងអនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកសំរាប់វៀតណាម
21/05/2015 10:30
(VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រសួងយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានអនុម័តលើខ្ទង់ប្រាក់ កម្ចីចំនួន៧៧លានដុល្លាអាមេរិកចំពោះគំរោងការណ៍ លើកកំរិតប្រព័ន្ធធារាសាស្ត្រទន្លេ Len នៅខេត្ត Thanh Hoa និងទន្លេ Hoang Mai នៅខេត្ត Nghe An ភាគកណ្ដាលវៀតណាម
កូរ៉េខាងត្បូងអនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកសំរាប់វៀតណាម
មានបច្ចេកវិទ្យាគ្រប់គ្រងប្រភពទឹកជាច្រើនរបស់កូរ៉េខាងត្បូង ត្រូវបានឧទ្ទេសនាមនៅវៀតណាម (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាន អនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកចំពោះគំរោងការណ៍លើកកំរិត ប្រព័ន្ធធារាសាស្ត្រទន្លេ Len នៅខេត្ត Thanh Hoa និងទន្លេ Hoang Mai នៅខេត្ត Nghe An ភាគកណ្ដាលវៀតណាម ពីប្រភពទុននៃមូលនិធិសហប្រតិបតិ្ត ការអភិវឌ្ឍន៍សេដ្ឋ កិច្ច (EDCF)។គំរោងការណ៍នេះ គឺសំដៅកសាងប្រព័ន្ធទំនប់​ សំណង់បង្ហូរទឹកដើម្បី ធានាប្រភពទឹកបម្រើឲ្យកសិកម្ម បំរើជីវភាពរស់នៅ ការចិញ្ចឹមសត្វនិងសំរាប់ផ្នែក សេដ្ឋកិច្ចផ្សេងៗទៀត ព្រមទាំងជួយកែលំអរបរិស្ថានធម្មជាតិ បន្សំខ្លួនជាមួយស្ថាន ភាពបំរ៉ែបំរួលអាកាសធាតុនិងនីវ៉ទឹកសមុទ្រកាន់តែខ្ពស់ឡើង៕  

More