ឡាវរៀបចំសិក្ខាសាលាអំពីបទពិសោធន៍បញ្ជូនព័ត៌មានក្នុងព្រឹត្តិការណ៍ធំសំរាប់អ្នកយកព័ត៌មានអាស៊ាន
24/11/2015 08:16
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងសារព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបាន រៀបចំសិក្ខាសាលាអំពីបទពិសោធន៍បញ្ជូនព័ត៌មាន ក្នុងព្រឹត្តិការណ៍ធំៗសំរាប់អ្នកយកព័ត៌មានអាស៊ាន។
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងសារព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបានរៀបចំសិក្ខាសាលាអំពីបទពិសោធន៍បញ្ជូនព័ត៌មានក្នុង ព្រឹត្តិការណ៍ធំៗសំរាប់អ្នកយកព័ត៌មានអាស៊ាន។ក្នុងរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ អ្នកយកព័ត៌មាននៃប្រទេសអាស៊ាននានានឹងឧទ្ទេសនាមអំពីពិធីបុណ្យវប្បធម៌ធំៗ នៃប្រទេសរបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍របស់ខ្លួននៅពេលបំពេញ ភារកិច្ចនៅទីនោះ ក៏ដូចជាការសាកល្បងនិងប្រការចាំបាច់នៅពេលបំពេញការងារ សារព័ត៌មាននៅប្រទេសសាមី។ថ្លែងមតិនៅពិធីប្រារព្ធ អនុរដ្ឋមន្រ្តីក្រសួងសារព័ត៌ មាន វប្បធម៌និងទេសចរណ៍ឡាវបានអះអាងថា អ្នកយកព័ត៌មានអាស៊ានមានតួនា ទីដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអាស៊ាន កសាងចំណងសាមគ្គីភាព ជំរុញ អាស៊ានឆ្ពោះទៅគោលដៅរួមមួយ៕
Related





