Lao Cai មានបន្ថែមរម្មណីដ្ឋានត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលថ្នាក់ជាតិ
10/03/2014 08:42
Vovworld-នាថ្ងៃទី៩មិនា គណៈកម្មាធិការប្រជាជនស្រុក Bac Ha ខេត្ត Lao Cai បានទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិសំរាប់រម្មណីដ្ឋានរូងភ្នំ Thien Long ភូមិ Nhiu Co Van ឃុំ Ta Van Chu។

រម្មណីដ្ឋានរូងភ្នំ Thien Long ភូមិ Nhiu Co Van ឃុំ Ta Van Chu (laocai.gov.vn) Vovworld-នាថ្ងៃទី៩មិនា គណៈកម្មាធិការប្រជាជនស្រុក Bac Ha ខេត្ត Lao Cai បានទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិសំរាប់រម្មណីដ្ឋានរូងភ្នំ Thien Long ភូមិ Nhiu Co Van ឃុំ Ta Van Chu។ នេះជារម្មណីដ្ឋានទី១៧លើភូមិ សាស្ត្រខេត្ត Lao Cai ត្រូវបានក្រសួងវប្បធម៍កីឡានិងទេសចរណ៍ទទួលស្គាល់រៀបចំណាត់ថ្នាក់កេរ៌្តដំណែលរម្មណីដ្ឋានថ្នាក់ជាតិ។ នេះជាប្រព័ន្ធរូងភ្នំដ៏ធំទូ លាយស្ថិតក្នុងភ្នំ Rong លើកំពស់១ពាន់ម៉ែត្រប្រៀបនឹងកំរិតទឹកសមុទ្រ។ រូងភ្នំ Thien Long មានទេសភាពរហោស្ថានជាមួយអាចុតសិលាជាច្រើនជាន់។ ក្នុង គំរោងការអភិវឌ្ឍន៍ទេសចរណ៍ដំបន់ រូងភ្នំ Thien Long និយាយដោយឡែកនិងភ្នំ Rong និយាយរួមជាផ្នែកមួយក្នុងចំណោមកន្លែងទេសចរណ៍ពីទីរួមខេត្ត Sa Pa ទីក្រុង Lao Cai ដល់ស្រុក Bac Ha ខេត្ត Lao Cai៕
Related





