VOV WorldVOV World
លីប៉ីទទួលស្គាល់ថាធ្វើការវាយប្រហារតាមជើងអាកាសសំដៅនាវាដឹកឧស្ម័នរបស់ក្រិក
06/01/2015 10:03
(VOVworld) - នាថ្ងៃទី៥ មករា កម្លាំងកងទ័ពជើង អាកាសរបស់រដ្ឋាភិបាលក្រិកបានឡើងសម្លេងទទួល ការខុសត្រូវឲ្យការវាយប្រហារតាមជើងអាកាសតម្រង់ ទៅលើ នាវាដឹកឧស្ម័នសង្ស័យរបស់ក្រិក នៅកំពង់ផែរ Derna ភាគខាងកើតលីប៉ី។
លីប៉ីទទួលស្គាល់ថាធ្វើការវាយប្រហារតាមជើងអាកាសសំដៅនាវាដឹកឧស្ម័នរបស់ក្រិក
នាវាដឹកឧស្ម័ន​ARAEVO (រូបថត៖tovima.gr) (VOVworld) - នាថ្ងៃទី៥ មករា កម្លាំងកងទ័ពជើងអាកាសរបស់រដ្ឋាភិបាលក្រិកបាន ឡើងសម្លេងទទួលការខុសត្រូវឲ្យការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើ នាវាដឹកឧស្ម័នសង្ស័យរបស់ក្រិក នៅកំពង់ផែរ Derna ភាគខាងកើតលីប៉ី។អ្នកនាំ ពាក្យកងទ័ពជាតិលីប៉ី(LNA)លោក Ahmad Al-Mismari បានអះអាងថា ដោយសារ នាវាដឹកឧស្ម័នឈ្មោះ ARAEVO ព្យួរទង់ជាតិលីបេរីយ៉ា សង្ស័យណាស់ ហើយមិន គោរពបទបញ្ជាដែលសំណូមពរឲ្យឈប់ដើម្បីត្រួតពិនិត្យ មុនចូលក្នុងកំពង់ផែរ Derna ទេ ដោយហេតុនេះ កម្លាំងកងទ័ពជើងអាកាសលីប៉ីបានវាយប្រហារទៅលើ នាវានេះ។កំពង់ផែ Derna នាបច្ចុប្បន្ន គឺស្ថិតក្រោមការកាន់កាប់របស់ជនប្រដាប់ អាវុធដែលគាំទ្រកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ហេតុនេះហើយ LNA បាន ប្រកាសច្រើនលើកថា នឹងវាយប្រហារនាវា ទូក ដែលចេញចូលទីនេះ៕