VOV WorldVOV World
លីប៊ី៖លោក AN_THANI ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន
12/03/2014 11:01
(VOV)_នាថ្ងៃទី១១ មិនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលីប៊ី លោក Abdullah Al-Thani បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជា​បណ្ដោះ​អាសន្ន ​
លីប៊ី៖លោក AN_THANI ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន
លោក Abdullah Al-Thani (VOV)_នាថ្ងៃទី១១ មិនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលីប៊ី លោក Abdullah  Al-Thani បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជា​បណ្ដោះ​ អាសន្ន ​របស់ប្រទេសនេះ ក្រោយពីពេលលោកនាយករដ្ឋមន្ត្រី Ali Zeidan ត្រូវ​រដ្ឋ សភា ( GNC) ដកលែងពីដំណែង។ លោក Abdullah Al-Thani នឹងធ្វើ​នាយករដ្ឋមន្ត្រី ជាបណ្ដោះអាសន្នក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ពេលដែលស្វែងរកបានអ្នក ជំនួស។  ថ្លែងមតិនៅលើទូរទស្សន៍ ប្រធាន GNC Nuri Alo Abu Sahmain បានអះ អាងថា៖ ​ស្ថាប័ននីតិបញ្ញត្តិលីប៊ីនឹងសកម្ម​ជួយឧត្តម្ភលោក Abdullah Al-Thani  ក្នុងតួនាទីជានាយករដ្ឋមន្ត្រីជា​បណ្ដោះអាសន្ន​៕