លីបង់មានបំណងជម្រុញកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយវៀតណាម
28/09/2016 10:05
(VOVworld)-នាថ្ងៃទី២៧កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ បានរួមសហការជាមួយស្ថានកុងស៊ុលកិត្តយសប្រចាំនៅលីបង់

(VOVworld)-នាថ្ងៃទី២៧កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់ បានរួមសហការជាមួយស្ថានកុងស៊ុលកិត្តយសប្រចាំនៅលីបង់និងសភាពាណិជ្ជកម្ម និងកសិកម្មលីបង់ រៀបចំសិក្ខាសាលាសេដ្ឋកិច្ចដោយប្រធានបទ “ទីផ្សារវៀតណាម៖ សក្កានុភាពនិងឱកាសធ្វើអាជីវកម្ម” សំដៅឧទ្ទេសនាមនូវឱកាសសហប្រតិបត្តិការរវាង អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការមិត្តភាពរវាងលីបង់ជាមួយវៀតណាម អង្គភាពអាជីវកម្មនៃប្រទេស ទាំងពីរត្រូវសកម្មចូលរួមរាល់ផ្សារណាត់ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដែលបានភាគីទាំងពីររៀបចំឡើង សំដៅស្វែងរកឱកាសសហប្រតិបត្តិការ បង្កើត កាណាល់ព័ត៌មានទីផ្សារ ដើម្បីផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយលីបង់។ នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានសម្តែងគោលបំណងចង់ឲ្យស្ថាន ទូតវៀតណាមជួយឧបត្ថម្ភអង្គភាពអាជីវកម្មលីបង់ក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវ កម្មនិងវិនិយោគជាមួយវៀតណាម៕
Related





