VOV WorldVOV World
លើកកំពស់គុណភាពក្នុងការធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន
16/04/2015 09:11
(VOVworld) - តំណាងអចិន្ត្រៃនៃក្រុមប្រឹក្សាប្រជាជន នៅតំបន់ទាំងឡាយបានឯកភាពលើវិធីសាស្ត្រចាត់ តាំងថ្នាក់រដ្ឋអំណាចតំបន់ រួមមានក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជា ជននៅអង្គភាពរដ្ឋបាល ទាំងអស់។
លើកកំពស់គុណភាពក្នុងការធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន
(VOVworld) - បន្តរបៀវវារៈនៃសន្និសីទសមាជិកសភាជំនាញ នាថ្ងៃទី១៦ មេសា បណ្ដាតំណាងបានផ្ដល់មតិអំពីគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់។ តំណាងអចិន្ត្រៃនៃក្រុមប្រឹក្សាប្រជាជននៅតំបន់ទាំងឡាយបានឯកភាពលើវិធី សាស្ត្រចាត់តាំងថ្នាក់រដ្ឋអំណាចតំបន់ រួមមានក្រុមប្រឹក្សាប្រជាជននិងគណៈកម្មា ធិការប្រជា ជននៅអង្គភាពរដ្ឋបាលទាំងអស់។លោក Nguyen Dinh Bich អនុប្រធាន ក្រុមប្រឹក្សា ប្រជាជនទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម បានចាត់ទុកថា ការកំណត់ដូច្នេះ គឺសមស្របទៅនឹងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងការផ្ដួចផ្ដើមគំនិត កសាងរដ្ឋអំណាចរបស់ ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ត្រូវបានប្រជា ជនជ្រើសរើស។ បណ្ដាតំណាងបានឯកភាពថា គប្បីរក្សារូបសណ្ឋានចាត់តាំងរដ្ឋអំណាចតំបន់ដូចជានាបច្ចុប្បន្ន   តាមការពិភាគ្សា បណ្ដាតំណាងបានស្នើរថា គប្បីរក្សារូបសណ្ឋានចាត់តាំងរដ្ឋ អំណាច តំបន់ដូចជានាបច្ចុប្បន្ន ប៉ុន្តែក៏បានចាត់ទុកថា ត្រូវមានការកំណត់ថ្មី សំដៅលើកកំពស់ គុណភាពនៃការធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន ព្រមទាំងមានការកែសម្រួល អំពីភារកិច្ច សិទ្ធិអំណាចរបស់រដ្ឋអំណាចតំបន់ឲ្យ បានសមស្របទៅនឹងលក្ខណៈ នៅតំបន់ជនបទនិងទីក្រុង៕