លើកកំពស់ប្រសិទ្ធភាពខាងសេដ្ឋកិច្ចនិងកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងការផលិតស្រូវ
06/05/2015 08:15
(VOVworld) - នាថ្ងៃទី៥ ឧសភា នៅទីក្រុង Vi Thanh មជ្ឈមណ្ឌលពង្រីកកសិកម្មជាតិ សហការជាមួយមន្ទី កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Hau Giang ភាគខាង ត្បូងវៀត ណាម រៀបចំវេទិការកសិកម្មលើកទី៥ដោយ ប្រធានបទ “លើកកំពស់ប្រសិទ្ធភាពខាង សេដ្ឋកិច្ចនិងកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុង ការផលិតស្រូវ

(VOVworld) - នាថ្ងៃទី៥ ឧសភា នៅទីក្រុង Vi Thanh មជ្ឈមណ្ឌលពង្រីកកសិកម្មជាតិ សហការជាមួយមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Hau Giang ភាគខាងត្បូងវៀត ណាម រៀបចំវេទិការកសិកម្មលើកទី៥ដោយប្រធានបទ “លើកកំពស់ប្រសិទ្ធភាព ខាង សេដ្ឋកិច្ចនិងកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងការផលិតស្រូវនៅបណ្ដា ខេត្តនៃ តំបន់វាលទំនាបទន្លេ Cuu Long។តាមបណ្ឌិត Phan Huy Thong នាយកមជ្ឈ មណ្ឌល ពង្រីកកសិកម្មជាតិថា វេទិការនេះជាទីកន្លែងដើម្បីបណ្ដាអ្នកគ្រប់គ្រង អ្នក វិទ្យាសាស្ត្រ និងប្រជាកសិករជួបប្រាស្រ័យ ស្វែងយល់អំពីភាពងាយស្រួលក៏ដូចជា ការលំបាកក្នុងការ ផលិតស្រូវ តាមនោះបង្កើតគំរោងផែនការណ៍ដើម្បីអនុវត្តប្រកប ដោយជោគជ័យ គោលដៅទាំងអស់ដែលបានដាក់ចេញ។ ការដុតសម្ចើងក្រោយពីច្រូតកាត់ស្រូវនឹងបំភាយឧស្ម័នផ្ទះកញ្ចក់ “យើងខ្ញុំចង់ផ្ដល់ព័ត៌មានជាមួយប្រជាកសិករអំពីលទ្ធផលស្រាវជ្រាវនិងរូបសណ្ឋាន គំរូមួយចំនួនដើម្បីប្រជាកសិករអាចយល់ច្រើនថែមទៀតអំពីការផ្ដួចផ្ដើមគំនិត ស្ថានភាព ជាក់ស្ដែងនិងមូលដ្ឋានវិទ្យាសាស្ត្រ តាមនោះកាត់បន្ថយបានបរិមាណ ឧស្ម័នផ្ទះ កញ្ចក់។ប្រការនេះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើជីវភាពរស់នៅនិង ប្រាក់ចំណូល របស់ប្រជាកសិករ៕
Related





