VOV WorldVOV World
លើកកំពស់ប្រសិទ្ធិភាពការអនុវត្តរបស់ក្រុមហ៊ុនកសិរុក្ខកម្ម
15/07/2014 10:21
(VOVworld) - នាព្រឹកថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ ការិយាល័យរដ្ឋាភិបាលវៀតណាមបានរៀបចំសន្និសីទ លាតត្រដាងសេចក្ដីសំរេចចិត្តទី៣០ របស់ការិយាល័យ នយោបាយស្ដីពីការរៀបចំផ្លាស់ប្ដូថ្មី និងអភិវឌ្ឍន៍ លើក កំពស់ប្រសិទ្ធិភាពការអនុវត្តរបស់ ក្រុមហ៊ុនកសិរុក្ខកម្ម។
លើកកំពស់ប្រសិទ្ធិភាពការអនុវត្តរបស់ក្រុមហ៊ុនកសិរុក្ខកម្ម
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Van Ninh ធ្វើអធិបតីសន្និសីទនេះ (VOVworld) - នាព្រឹកថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយការិយាល័យរដ្ឋាភិបាល វៀតណាមបានរៀបចំសន្និសីទលាតត្រដាងសេចក្ដីសំរេចចិត្តទី៣០ របស់ការិយាល័យ នយោបាយស្ដីពីការរៀបចំផ្លាស់ប្ដូថ្មី និងអភិវឌ្ឍន៍ លើកកំពស់ប្រសិទ្ធិភាពការអនុវត្ត របស់ក្រុមហ៊ុនកសិរុក្ខកម្ម។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានលើកច្បាស់ថា៖ គោលដៅនិងទស្សនៈជាសំខាន់បំផុតរបស់សេចក្ដី សម្រេចចិត្តនេះ គឺការរៀបចំ ផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ក្រុមហ៊ុនកសិរុក្ខកម្ម ត្រូវផ្សាភ្ជាប់ ជាមួយការធានាសន្តិសុខការពារប្រទេស ជាពិសេសតំបន់ព្រំដែន តំបន់ដាច់ស្រយាល សមស្របជាមួយការផ្ដួចផ្ដើមគំនិតបន្តរៀបចំផ្លាស់ប្ដូរថ្មីនិងលើកកំពស់ប្រសិទ្ធិភាព របស់ក្រុមហ៊ុនអាជីវកម្មរដ្ឋ រួមចំណែករក្សារឹងមាំស្ថិរភាពនយោបាយ សង្គម និង អភិវឌ្ឍន៍កសិកម្ម សកិករ និងកសាងជនបទថ្មី។នាបច្ចុប្បន្នលើទូទាំងប្រទេសមាន ក្រុមហ៊ុនកសិ រុក្ខកម្មចំនួន៣១៩ បានរៀបចំឡើងវិញ៕