VOV WorldVOV World
លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់នឹងអនុវត្តរដ្ឋធម្មនុញ្ញ
22/07/2015 10:18
Vovworld-លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់ រដ្ឋសភាផ្សាភ្ជាប់នឹង​អនុវត្តរដ្ឋធម្មនុញ្ញ ជាប្រធានបទនៃ សិក្ខាសាលា
លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់នឹងអនុវត្តរដ្ឋធម្មនុញ្ញ
លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់នឹងអនុវត្តរដ្ឋធម្មនុញ្ញ (VOV)         Vovworld-លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់ នឹង​អនុវត្តរដ្ឋធម្មនុញ្ញ ជាប្រធានបទនៃសិក្ខាសាលាដោយខុទ្ទកាល័យរដ្ឋសភា រៀបចំនា​ថ្ងៃ​ទី​២២និង២៣កក្កដានៅទីក្រុង Da Nang។ សិក្ខាសាលាស្ថិតក្នុងក្រប ខ័ណ្ឌយុទ្ធសាស្ត្រ​សហប្រតិបត្តិការអភិវឌ្ឍន៍ជាតិ នៃស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ អាមេរិកប្រចាំនៅវៀត​ណាមដំណាក់កាល២០១៤-២០១៨។ បណ្ដាដំណាងដែល ចូលរួមសិក្ខាសាលាបាន​ប្រមូលផ្ដុំវាយតំលៃនូវប្រសិទ្ធិភាពក៏ដូចជាការជំពាក់ ជំពិននៅបណ្ដាសម័យសួរដេញដោលក្នុងបណ្ដាកិច្ចប្រជុំរដ្ឋសភាកន្លងទៅ លើក មតិដំណោះស្រាយលើកកំពស់​ប្រសិទ្ធិភាពសួរដេញដោលនៅសម័យប្រជុំ រដ្ឋសភាជាដើម។ ថ្លែងមតិនៅសិក្ខាសាលា អនុប្រធានរដ្ឋសភាលោក Huynh Ngoc Son បានអះអាងថា៖         “ការសួរដេញដោលជាបញ្ហាមិនថ្មី ប៉ុន្តែសកម្មភាពនេះត្រូវបានផ្លាស់ប្តូរថ្មីកែ លំអរ ពិសេសគឺក្នុងលក្ខណៈកំពុងសកម្មលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញថ្មី ច្បាប់ ចាត់តាំង​រដ្ឋសភា​វិសោធនកម្មដែលជិតចូលជាធរមាននិងច្បាប់សកម្មភាពឃ្លាំមើល នៃរដ្ឋសភា​ក្រុមប្រឹក្សាប្រជាជននឹងបានពិនិត្យអនុម័ត។​រាល់មតិនៅសិក្ខាសាលានឹង ជាព័ត៌មានដ៏​សំខាន់រួមចំណែកកែលំអរលើកកំពស់ថែមទៀតគុណភាពនៃការងារ នេះ៕”