VOV WorldVOV World
លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន
18/08/2015 10:35
(VOV)_នាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​កិច្ចប្រជុំអធិប្បាយអំពី៖ សហគមន៍អាស៊ាន និងការចូលរួមរបស់វៀតណាម។
លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន
          ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh   (VOV)_នាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​កិច្ចប្រជុំ អធិប្បាយអំពី៖ សហគមន៍អាស៊ាន និងការចូលរួមរបស់វៀតណាម។ នៅទីនេះ ដំ ណាងក្រសួងការបរទេស និងក្រសួង ស្ថាប័នទាក់ទិននានា បានផ្តល់ជូនសមាជិក  សមាជិកាសភានានា នូវទស្សនះវិស័យសរុបមួយ អំពីសហគមន៍អាស៊ាន ឱកាស  និងការលំបាកសាកល្បង នាពេលសហ​គមន៍បានបង្កើតឡើង ហើយនាំចេញសំ ណើរមួយចំនួន ដើម្បីលើកកំពស់តួនាទីរបស់រដ្ឋសភា ចំពោះការជំរុញកិច្ចសហ ប្រតិបត្តិការក្នុងសហគមន៍​អាស៊ាន។ តាមនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh ថា៖ការបង្កើតសហគមន៍អាស៊ាន  នឹងរួមចំ​ណែក​លើកកំពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅក្នុងតំបន់។ នេះ ​គឺ​ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់អាស៊ាន ក្រោយរយៈពេល៤៨ឆ្នាំ​កសាងនិង អភិវឌ្ឍន៍។           “ ចាប់ពីពេលបានបង្កើតមក សហគមន៍អាស៊ានមានចំនួនប្រជាជន​៦០០ លាននាក់ ដោយតំលៃ GDP សរុបចំនួន បីលានលានដុល្លារអាមេរិក​ មានកម្លាំង ពលកម្មសម្បូរ ឈរលំដាប់ថ្នាក់ទី៣ ក្រោយចិននិងឥណ្ឌា។ នេះគឺជាទីផ្សារមួយ  និងមូលដ្ឋានផលិតកម្មឯកភាពមួយ សំរាប់ប្រទេស​អាស៊ាននានា។ ហើយនេះក៏ គឺជាតំបន់ផ្លាស់ប្តូរដោយសេរីរបស់មនុស្ស ​​​ទំ​និញសេវាកម្ម ពលកម្មជំនាញ ខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា​ មានកម្លាំងប្រកួតប្រជែងខ្ពស់ដើម្បីធ្វើ សមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល៕”