លើកដំកើងជនវៀតណាមនៅឆែកមានភក្តីភាពចំពោះជនរួមជាតិរងផលប៉ះពាល់ដោយគ្រោះមហន្តរាយក្នុងប្រទេស
12/03/2017 09:30
(VOVworld)-នាយប់ថ្ងៃទី១១មិនានៅរដ្ឋធានី Praha គណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិតវៀតណាមបានប្រគល់ជូនប័ណ្ណសរសើ

ទិដ្ឋភាពនៃពិធីប្រគល់ជូនប័ណ្ណសរសើឲ្យសមូហភាពចំនួន៤និងបុគ្គល៥ នាក់ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក (VOVworld)-នាយប់ថ្ងៃទី១១មិនានៅរដ្ឋធានី Praha គណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិតវៀតណាមបានប្រគល់ជូនប័ណ្ណសរសើ ឲ្យសមូហភាពចំនួន៤និងបុគ្គល៥ នាក់ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក ដោយទទួលស្គាល់ចំពោះរាល់ ការរួមចំណែករបស់ពួកគេសម្រាប់ជនរួមជាតិរងផលប៉ះពាល់ដោយគ្រោះមហន្ត រាយក្នុងប្រទេសនាឆ្នាំ២០១៦។ ថ្លែងមតិក្នុងពិធី លោក Tran Thanh Man អនុប្រធាននិងជាអគ្គលេខាធិការ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖ “ផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៦នោះបណ្តាលការខូចខាត យ៉ាងធ្ងន់ធ្ងរទៅលើជនរួមជាតិទូទាំងប្រទេសនិយាយរួមនិងជនរួមជាតិភាគកណ្តាល វៀតណាមនិយាយដោយឡែកដែរ។ តាមនោះ សហគមន៍ជនវៀតណាមនៅសាធារ ណរដ្ឋឆែកបានចលនារៃអង្គាសប្រាក់បានជាង២ពាន់លានដុង ហើយចាត់ចែងអ្នក មកខេត្តភាគកណ្តាលផ្ទាល់សម្រាប់ប្រគល់ប្រាក់និងអំណោយ ជួយប្រជាជននៅទី នេះស្ថិរភាពជីវភាពរស់នៅ។ នេះជាមនោសញ្ជឹតនារបស់ជនរួមជាតិវៀតណាមនៅ ឆែកផ្ញើមកមាតុប្រទេស ”៕
Related





