លើកដម្កើងបុគ្គល សមូហភាពគំរូក្នុងបុព្វហេតុកសាងប្រទេសជាតិ
29/07/2015 09:40
(VOVworld) - កម្មវិធី “រុងរឿងវៀតណាម”ក្រោមប្រ ធានបទ”រីកធំធាត់ជាមួយ ប្រទេសជាតិ”ដែលប្រព្រឹត្ត ទៅនាយប់ថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ បាន លើកដម្កើងបុគ្គល សមូហភាពចំនួន១៥នាក់ដែល មានស្នាដៃឆ្នើមក្នុងបុព្វហេតុកសាង ប្រទេសជាតិ។

(VOVworld) - កម្មវិធី “រុងរឿងវៀតណាម”ក្រោមប្រធានបទ”រីកធំធាត់ជាមួយប្រទេស ជាតិ”ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ បាន លើកដម្កើង បុគ្គល សមូហភាពចំនួន១៥នាក់ដែលមានស្នាដៃឆ្នើមក្នុងបុព្វហេតុកសាងប្រទេស ជាតិ។អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ចូលរួមកម្មវិធីនេះ។ថ្លែងមតិនៅទីនេះ ប្រធានអគ្គសម្ព័ន្ធពលករ វៀតណាមលោក Dang Ngoc Tung បានសង្កត់ធ្ងន់ថា អ្នកដែលត្រូវបានលើកដម្កើងថ្ងៃនេះសុទ្ធតែជា បុគ្គលនាំមុខក្នុងការរួមវិភាគទានសំរាប់ការរីកធំធាត់ដ៏រឹងមាំរបស់ប្រទេសជាតិក្នុង អំឡុង៧០ឆ្នាំកន្លងទៅ។លោក Dang Ngoc Tung បាន សង្កត់ធ្ងន់ថា៖ “រាល់គំរូដែលត្រូវបានលើកដម្កើងលើកនេះក៏ដូចជាលើកមុនៗនឹងបន្តពង្រីកតួនាទី ជាកត្តានាំមុខនៃចលនាប្រឡងប្រណាំងស្នេហាជាតិ។ខ្ញុំសង្ឃឹមថា កម្មវិធីរុងរឿង វៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងមានកិត្យានុភាពធំធេងក្នុង សង្គម”៕
Related
More




