VOV WorldVOV World
LONG AN ជូនដំណឺងអំពីគំរោងផែនការមេស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចដល់ឆ្នាំ២០២០
16/04/2013 10:33
​(VOV)_នាព្រឹកថ្ងៃទី ១៦ មេសា ខេត្ត Long An បានរៀបចំសន្និសីទ ជូនដំណឹ​ង​ស្ដីពីគំរោងផែនការមេស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកចិ្ចដល់ឆ្នាំ២០២០ ​ទស្សនវិស័យដល់ឆ្នាំ ២០៣០ និងពន្លឿនវិនិយោគ ឆ្នាំ ២០១៣។
LONG AN ជូនដំណឺងអំពីគំរោងផែនការមេស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចដល់ឆ្នាំ២០២០
​ (VOV)_នាព្រឹកថ្ងៃទី ១៦ មេសា ខេត្ត Long An បានរៀបចំសន្និសីទ ជូនដំណឹ​ង​ ស្ដី​ពីគំរោងផែនការមេស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកចិ្ចដល់ឆ្នាំ២០២០ ​ទស្សន វិស័យ​ដល់ឆ្នាំ ២០៣០ និងពន្លឿនវិនិយោគ ឆ្នាំ ២០១៣។ នេះគឺជា​​​​​ គំរោងផែនការ១​សមស្របជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម របស់ប្រទេស​ទាំងមូល ទន្ទឹមនឹងនោះ ពង្រីកអស់សក្ដានុ ភាព​និងឧត្តមភាពរបស់ខេត្ត។ គោលដៅគឺ កសាង Long An ក្លាយទៅជាខេត្តអភិវឌ្ឍន៍ប្រកប​ដោយចីរភាព​ធានាតុល្យភាពរវាងនគរជាមួយជនបទ  មានកំរិតបច្ចេកវិទ្យាខ្ពស់ ​ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទុយជាបន្តបន្ទាប់ …។ល។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា÷           “ ដើម្បីរួមចំណែកជាមួយប្រទេសទាំងមូល អនុវត្តបណ្ដាគោលដៅ​ភារកិច្ចសំ ខាន់ ប្រកបដោយជោគជ័យ និងកសាង Long An ​កាន់តែខ្លាំងមាំមួន ​ក្លាយ​​ទៅជា​ខេត្ត  ឧស្សាហកម្ម មុនឆ្នាំ ២០២០ បន្តជាទីមក​ដល់គួរអោយ​ទាក់ទាញចំពោះវិនិយោគិននា នា​ Long An ត្រូវម្ចាស់ការ ​រួមសហការ​យ៉ាងជិតស្និទ្ធិជាមួយបណ្ដាក្រសួង  ស្ថាប័ន និង តំបន់ ទាក់ទិន សហគមន៍អង្គភាពអាជីវកម្ម វិនិយោគិន អនុវត្តល្អការបូកសរុប  វាយ តំលៃអំពីស្ថានភាព​ទាក់ទាញវិនិយោគ ផ្តល់មតិ កែទម្រង់ បំពេញបន្ថែមយន្តការ ​គោល នយោបាយអោយសមស្រប …ល៕” ឧបនាយករដ្ឋមន្ត្រី Vu Van Ninh (internet)