VOV WorldVOV World
លោក Antonio Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលី ថ្លែងអំណរគុណចំពោះ វៀតណាមដែលបានជួយឧបត្ថម្ភអ៊ីតាលីក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19
06/04/2020 10:07
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានសង្កត់ធ្ងន់ថាវៀតណាមបានអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់អ៊ីតាលី ហើយបានរួមដំណើរជាមួយអ៊ីតាលីតាមរយៈជំនួយឧបត្ថម្ភជាក់ស្ដែង។
លោក Antonio Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលី ថ្លែងអំណរគុណចំពោះ វៀតណាមដែលបានជួយឧបត្ថម្ភអ៊ីតាលីក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID – 19
 ឯកអគ្គរដ្ឋទូត Antonio Alessandro បានទទួលអំណោយពីប្រជាជនវៀតណាម (រូបថត៖ baoquocte.vn) លោក Antonio Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំនៅវៀត ណាម ទើបផ្ញើសេចក្ដីថ្លែងអំណរគុណចំពោះវៀតណាម ដែលបានបញ្ជូនទំនិញជួយឧបត្ថម្ភអ៊ីតាលី ក្នុងការបង្ការ ប្រយុទ្ធប្រឆាំង ជំងឺឆ្លង COVID – 19។ លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានសង្កត់ធ្ងន់ថាវៀត ណាមបានអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់អ៊ីតាលី ហើយបានរួមដំណើរជាមួយអ៊ីតាលីតាមរយៈជំនួយឧបត្ថម្ភជាក់ស្ដែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអ៊ីតាលីបានសង្កត់ធ្ងន់ថា នេះគឺជាការបង្ហាញនូវសាមគ្គីភាពចំពោះអ៊ីតាលី ក្នុងគ្រាដ៏លំបាក ព្រមទាំងជាសក្ខីភាពយ៉ាងច្បាស់លាស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ហើយជានិច្ចកាលរំលឹកដល់គុណបំណាច់របស់លោក Carlo Urbani អ្នកជំនាញខាងរោគរាតត្បាតអ៊ីតាលី នៅអង្គការសុខភាពពិភពលោក ដែលបានពលីជីវិតនាឆ្នាំ ២០០៣ ក្នុងបុព្វហេតុបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង SARS នៅវៀតណាម។ សូមបញ្ជាក់ថា នាថ្ងៃទី ៣ មេសា វៀតណាមបានប្រគល់ម៉ាសចំនួន ៨៨,០០០ និងសំភារៈ បរិក្ខាពេទ្យជូនអ៊ីតាលីផងដែរ៕